ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រ របស់លោក ពូទីន សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់

គៀវ៖ ACenter for Naval Analysis (CNA) អ្នកវិភាគកម្មវិធីសិក្សា ផ្នែកយោធារបស់រុស្ស៊ី បានវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ The Kyiv Independent ដោយលោក Michael Kofman បានរិះគន់យុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយហៅការដកថយ របស់រុស្ស៊ីពីតំបន់ Kherson ថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។

ឧត្តមសេនីយរុស្ស៊ី Sergey Surovikin បានប្រកាសដកថយពីតំបន់ Kherson ភ្លាមៗបន្ទាប់ពីក្លាយជាប្រមុខកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន ក្នុងខែតុលា។

លោក Surovikin បានលើកឡើងថា ការដកថយនេះគឺដើម្បី “រក្សាជីវិតរបស់ទាហានរបស់យើង និងសមត្ថភាពប្រយុទ្ធរបស់ក្រុមកងទ័ព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

កាលពីសប្តាហ៍មុន កងកម្លាំងអ៊ុយក្រែន បានកាន់កាប់រដ្ឋធានីក្នុងតំបន់ ហើយបានប្រារព្ធពិធីដោយលើកទង់ជាតិអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួន ទៅកាន់ផ្នែកម្ខាងទៀតនៃទន្លេ Dnieper ។

នៅក្នុងបទសម្ភាសន៍ជាមួយ Kyiv Independent ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ លោក Kofman បាននិយាយអំពីរបៀបដែលរុស្ស៊ី កំពុងរៀនពីកំហុសអតីតកាលរបស់ខ្លួន នៅពេលនិយាយអំពីការដកថយ ប៉ុន្តែលោកនៅតែរិះគន់ ការសម្រេចចិត្តធំៗ មួយចំនួន ដែលធ្វើឡើងនៅក្នុងយោធារុស្ស៊ី។

លោក Kofman បានលើកឡើងថា លោក Surovikin ប្រហែលជាបានដោះស្រាយ ការដកថយរបស់តំបន់ Kherson ប្រសើរជាងអ្នកកាន់តំណែងមុនរបស់លោក ដែលបោះបង់ចោលឧបករណ៍រុស្ស៊ី ខណៈពេលដែលកំពុងចាកចេញពី Izium និងគេចចេញ ពីការវាយប្រហាររបស់អ៊ុយក្រែន នៅទីក្រុងគៀវ ប៉ុន្តែនៅតែហៅការសម្រេចចិត្តនេះថា “អាម៉ាស់”។

លោកបន្ដថា “ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការបញ្ចូលទឹកដី ដែលកងកម្លាំងរុស្ស៊ី មិនអាចគ្រប់គ្រងបាន និងមិនអាចការពារបាន នឹងត្រូវបានសិក្សាជាច្រើនឆ្នាំខាងមុខ ដើម្បីជាឧទាហរណ៍ នៃអ្វីដែលមិនគួរធ្វើ។ វាគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងចំនោមទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន នៃយុទ្ធសាស្ត្ររុស្ស៊ី។

មន្ត្រីអ៊ុយក្រែនមានការសង្ស័យ ចំពោះការដកថយរបស់ពីតំបន់ Kherson ដោយបារម្ភថា ទាហានដកថយអាចនឹងដាក់អន្ទាក់ សម្រាប់កងកម្លាំងអ៊ុយក្រែន។ វីដេអូបានបង្ហាញពីកងកម្លាំងអ៊ុយក្រែន ដេញតាមទាហានរុស្ស៊ីពីតំបន់នោះ ដោយការបាញ់កាំជ្រួច និងកាំភ្លើងធំ ទោះបីជាការដកថយជាច្រកចេញ ដែលរៀបចំក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top