បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះថា អំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានលុបបំបាត់ចោលទាំងស្រុង និងក៏ដូចជាឥទ្ធិពលទាំងឡាយរបស់រុស្សីផងដែរ។
លោកប្រធានាធិបតីបានបន្តបែបនេះថា៖ គ្មានអ្នកណាម្នាក់អាចលើកលែងទោសឡើយ សម្រាប់អំពើពុករលួយ សម្រាប់អនាគតរបស់អ៊ុយក្រែនហើយ ពីព្រោះថាអំពើពុករលួយ និងក្រុមមនុស្សពុករលួយទាំងនោះ គឺបានចាកចេញពីប្រទេសអស់ហើយ ក្នុងអំឡុងពេលនៃការចាប់ផ្តើមលុកលុយ ដោយរុស្សីកាលពីខែកុម្ភៈមកម្ល៉េះ។
លោក Zelensky ក៏បានសន្យាទៀតដែរថា នឹងមិនមានឥទ្ធិពលរបស់រុស្សីទៀតឡើយ នៅក្នុងប្រទេសអ៊ុយក្រែនតទៅថ្ងៃមុខ សូម្បីតែក្រុមហ៊ុនធ្វើអាជីវកម្ម រហូតទៅដល់សារព័ត៌មាន និងក្រុមអ្នកធ្វើនយោបាយ។
គួរឲ្យដឹងដែរថា ការប្រកាសបែបនេះបានធ្វើឡើងបន្តិច នៅក្រោយពេលដែលលោកប្រធានាធិបតី បានជួបជាមួយនឹងអនុប្រធានធនាគារពិភពលោក ដើម្បីធ្វើការពិភាក្សាអំពីឱកាស នៃការវិនិយោគឡើងវិញ នៅក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
