ព័ត៌មានអន្តរជាតិ

សិក្ខាសាលានៃប្រព័ន្ធសារព័ត៌មានចិន និងអាហ្វ្រិកស្តីពី «ប្រទេសចិន ក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងណៃរ៉ូប៊ី

ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោង ក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងណៃរ៉ូប៊ី រដ្ឋនាធីប្រទេសកេនយ៉ា។

សិក្ខាសាលាលើកនេះគឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមសកម្មភាពនៃក្របខណ្ឌវេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានដៃគូអាហ្វ្រិកជាភាពនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២។អ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានអ្នកជំនាញនិងបញ្ញវន្តដែលមកពីបណ្តាប្រទេសអាហ្វ្រិកចំនួន២០ក្នុងនោះរួមមានកេនយ៉ារវ៉ាន់ដាតង់ហ្សានីម៉ាដាហ្កាស្តារស៊ូដង់ខាងត្បូងហ្សំប៊ីសៀរ៉ាឡេអូនជាដើមបានពិគ្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើប្រធានបទដូចជា«ប្រទេសចិនក្នុងដំណើរថ្មីមានអត្ថន័យអ្វីចំពោះទ្វីបអាហ្វ្រិក»«ទិសដៅនៃដំណើរថ្មីក្នុងការកសាងសហគមន៍រួមវាសនាតែមួយចិននិងអាហ្វ្រិកស្ថិតនៅត្រង់ណា»ជាដើម។

ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកផងដែរហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕

To Top