ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន​ ប្រកាន់ខ្ជាប់ការរួម ជោគវាសនា ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ដែលគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមក

ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសេដ្ឋកិច្ច និង សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅ ក្រុងបាងកក ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញថ្លែងសុន្ទរកថា ក្រោមចំណងជើងថា« សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួម វាសនាអាស៊ីប៉ាស៊ីហ្វិក» ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែឆ្លងរាលដាល ការស្តារសេដ្ឋកិច្ចពិភពលោកប្រឈម នឹងបញ្ហាគ្រប់បែបយ៉ាង ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង ដែលបានប៉ះពាល់ខ្លាំង ដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ អាស៊ីប៉ាស៊ីហ្វិក ជាផ្ទះរបស់យើងគ្រប់គ្នា ក៏ជាប្រភពកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ រាប់សិបឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតបានជា “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលសកលលោកកត់សម្គាល់ ។ បច្ចុប្បន្ន សកលលោកបានឈរ លើមាត់ផ្លូវ បំបែក នៃប្រវត្តិសាស្ត្រម្តងទៀត ឋានៈនៃអាស៊ីប៉ាស៊ីហ្វិក កាន់តែសំខាន់ឡើង តួនាទីនៃអាស៊ីប៉ាស៊ីហ្វិក ក៏កាន់តែលេចធ្លោដែរ ។ ក្នុងបរិបទថ្មី យើងគួរពួតដៃគ្នាបង្កើត សហគមន៍រួមវាសនា អាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មី នៃកិច្ចសហប្រតិបត្តិការ អាស៊ីប៉ាស៊ីហ្វិក ។

លោក Xi Jinping បានបន្តថា យើងគួរប្រកាន់ខ្ជាប់ការរួមជោគវាសនាដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ដែលគាំទ្រគ្នានិងជួយគ្នា ទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការAPEC ក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ អាស៊ីប៉ាស៊ីហ្វិកកាន់តែមានទំនុកចិត្តចំពោះគ្នា រិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ៕

To Top