កីឡា

ក្រុមបាល់ទាត់ ជម្រើសជាតិប៉ូឡូញ ត្រូវបានយន្តហោះចម្បាំង F-16 ពីរគ្រឿង ហោះអមការពារ ពេលធ្វើដំណើរ ទៅប្រកួត World Cup នៅប្រទេសកាតា

បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញត្រូវបានផ្តល់ការការពារបន្ថែមសម្រាប់ផ្នែកនៃការធ្វើដំណើររបស់ខ្លួនទៅកាន់ការប្រកួត World Cup នៅប្រទេសកាតា ដោយមានយន្តហោះចម្បាំង F-16 ពីរគ្រឿងអមជាមួយយន្តហោះរបស់ក្រុមបាល់ទាត់នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដឹកនាំដោយខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ក្រុមប៉ូឡូញបានធ្វើដំណើរទៅប្រទេសកាតានៅថ្ងៃព្រហស្បតិ៍ មុនការប្រកួតបើកឆាក World Cup របស់ពួកគេជាមួយប្រទេសម៉ិកស៊ិកនៅសប្តាហ៍ក្រោយ។

វីដេអូមួយដែលត្រូវបានចែករំលែកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមបានបង្ហាញយន្តហោះរបស់ពួកគេត្រូវបានអមដោយយន្តហោះចម្បាំង ដោយក្រុមនាវិកបានបក់ដៃទៅកាន់តារាបាល់ទាត់ និងបង្ហាញសារគាំទ្រ។

សារអមដោយវីដេអូ បានអានថា “យើងត្រូវបានអមដំណើរទៅកាន់ព្រំដែនភាគខាងត្បូងនៃប្រទេសប៉ូឡូញដោយយន្តហោះចម្បាំង F16!” សូមអរគុណ និងជំរាបសួរអ្នកបើកយន្តហោះ!”៕ប្រែសម្រួលៈ ណៃ តុលា

To Top