ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ព្យាយាមទាញយកហ្សកហ្ស៊ី ចូលក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីលោក Irakly Garibashvili កាលពីថ្ងៃសុក្រម្សិលមិញនេះបាន
អះអាងថាប្រទេសហ្សកហ្ស៊ី នឹងក្លាយទៅជាទីលានបាញ់ប្រហារគ្នា ជាមិនខានប្រសិនបើបក្សប្រឆាំងនឹង អាចដឹកនាំប្រទេស
នោះ។

លោកបានអះអាងទៀតថា កន្លងមករដ្ឋាភិបាលទីក្រុង Kiev តែងតែបានព្យាយាមទាញឲ្យរដ្ឋាភិបាលក្រុង Tbilisi
ឲ្យធ្លាក់ចូលទៅក្នុងជម្លោះជាមួយនឹង រុស្សីឬជាទីតាំងប្រយុទ្ធទី២ ដើម្បីប្រឆាំងរុស្សី។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសហ្សកហ្ស៊ីនៅតែបន្តជំហ មិនចូលរួមដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីនោះទេពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ធ្វើប្រតិបត្តិការយោធាពិសេស លើប្រទេសអ៊ុយក្រែនហើយ តាំងតែពីខែមេសាមកម្ល៉េះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ហ្សកហ្ស៊ីនឹងមិនចូលរួម ក្នុងកិច្ចការងារសង្គ្រាមនេះជាដាច់ខាត ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top