កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា តាមការអញ្ជើញ របស់ភរិយានាយករដ្ឋមន្ត្រីថៃ លោកស្រី Naraporn Chan-ocha លោកស្រី Peng Liyuan ភរិយា របស់លោក Xi Jinping ប្រធានរដ្ឋចិនរួមជាមួយភរិយា ឬស្វាមីរបស់មេដឹកនាំនឹងតំណាង នៃអង្គភាពសេដ្ឋកិច្ច APEC ទស្សនាសារមន្ទីរ សិល្បៈជាតិអយុធ្យា ។
ពេលលោកស្រី Peng Liyuan អញ្ជើញទៅដល់ លោកស្រី Naraporn បានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ នៅច្រកចូលសារមន្ទីរ ហើយបានអមដំណើរទស្សនា ។
សាលពិព័រណ៍បានតាំងបង្ហាញ ស្នាដៃសិល្បៈក្នុងពិធីអបអរសាទរ ដ៏សំខាន់របស់ព្រះរាជវង្សនុវង្សថៃ និងផលិតផលសិប្បកម្មប្រពៃណីថៃ ។ នៅពេលបានឮថា សារមន្ទីរនេះមានគោលបំណង បន្តវេននិងអភិវឌ្ឍសិប្បកម្មប្រពៃណី របស់ថៃ ដើម្បីជួយគ្រួសារក្រីក្រ នៅតំបន់ដាច់ស្រយាល ឱ្យលំនៅដោយ ទីពឹងលើខ្លួនឯង លោកស្រី Peng Liyuan បានសម្តែង ការកោតសរសើរថា នេះគឺស្រដៀងទៅនឹង គំនិតកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន ។ ទម្រទៀនរាងផ្កាឈូកមួយ បានទាក់ទាញចំណាប់អារម្មណ៍ របស់លោកស្រី Peng Liyuan ។ លោកស្រី Peng Liyuan បានថ្លែងថា ប្រជាជនចិនគោរព នូវការតំណាងឱ្យបុគ្គនិកលក្ខណៈដ៏បរិសុទ្ធ និងថ្លៃថ្នូរនៃផ្កាឈូក ។ លោកស្រី Naraporn បានយល់ស្របថា ផ្កាឈូកគឺជាផ្កា ដែលប្រជាជនថៃ ប្រើប្រើស់ក្នុងការបូជាព្រះពុទ្ធ ។ លោកស្រី Peng Liyuan បានថ្លែង ដោយសប្បាយរីករាយថា នេះឆ្លុះបញ្ចាំងយ៉ាងរស់រវើក នូវភាពស្រដៀងគ្នា នៃគុណតម្លៃរបស់ប្រជាជនចិន និងថៃ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Peng Liyuan បានសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយភរិយាឬស្វាមីរបស់មេដឹកនាំ នៃអង្គកភាពសេដ្ឋកិច្ចផ្សេងទៀត និងបានថតរូបទុក ជាអនុស្សាវរីយ៍ជាមួយគ្នា ៕