គៀវ៖ ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានបាត់បង់ទាហាន ប្រយុទ្ធប្រមាណ ២៦០០នាក់ក្នុងរយៈពេលតិចជាង មួយសប្តាហ៍ ខណៈដែលប្រទេសនេះតស៊ូ ដើម្បីរក្សាជំហររបស់ខ្លួន នៅអ៊ុយក្រែន។
យោងតាមស្ថិតិការបាត់បង់ការប្រយុទ្ធដែលចែករំលែក ដោយក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រ កងកម្លាំងអ៊ុយក្រែនបានសម្លាប់ទាហាន រុស្ស៊ីប្រហែល ៣៥០នាក់កាលពីថ្ងៃសុក្រតែមួយថ្ងៃគត់។
ចាប់តាំងពីថ្ងៃច័ន្ទមក ទាហានអ៊ុយក្រែន បានសម្លាប់ទាហាន សត្រូវប្រមាណ ២៦០០ នាក់ រួមទាំងកម្រិតខ្ពស់នៃចំនួន ៧១០នាក់កាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបរបស់រុស្ស៊ីកើនឡើងដល់ ៨៣,៤៦០នាក់ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី មកលើប្រទេសនេះ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។
ការខាតបង់របស់រុស្ស៊ី ក្នុងសប្តាហ៍នេះ ក៏រាប់បញ្ចូលទាំងរថក្រោះ និងរថពាសដែកជាច្រើនគ្រឿងផងដែរ ខណៈពេលដែលកងកម្លាំងអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ទម្លាក់ យន្តហោះដ្រូន និងមីស៊ីលជាច្រើនគ្រឿង ដែលភ្ជាប់ទៅនឹងគោលដៅ ផ្សេងៗគ្នា នៅជុំវិញប្រទេស។
កាលពីថ្ងៃអង្គារតែមួយ កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលតាមប៉ាន់ប្រមាណចំនួន ៧៣គ្រាប់ ក្នុងរយៈពេលមួយសប្តាហ៍ដ៏ជូរចត់ ដែលរួមមានការវាយប្រហារដោយអចេតនាទៅលើគោលដៅមួយក្នុងប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់ និងបង្កើនភាពតានតឹងលើភាគីទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា