ប៉េកាំង៖ បេសកជនចិនបានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងការប្រើប្រាស់ថវិកា របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) សម្រាប់សកម្មភាពការពារ ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរក្រោម AUKUS ដែលជាសកម្មភាពជាក់ស្តែង នៃការសាយភាយនុយក្លេអ៊ែរ។
លោក Wang Qun តំណាងអចិន្ត្រៃយ៍ របស់ចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាភិបាលរបស់ IAEA ថាកិច្ចសហប្រតិបត្តិការនាវាមុជទឹក នុយក្លេអ៊ែរ AUKUS តំណាងឱ្យបញ្ហាប្រឈម មិនរីកសាយភាយធ្ងន់ធ្ងរ ដែលកំពុងប្រឈមមុខនឹង សហគមន៍អន្តរជាតិ ហើយត្រូវតែដោះស្រាយឱ្យបានត្រឹមត្រូវ។
នៅខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានបង្កើតសម្ព័ន្ធភាព AUKUS ដែលក្រោមនោះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងជួយអូស្ត្រាលី ក្នុងការទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។
ប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត ជុំវិញការផ្ទេរសម្ភារៈអាវុធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធនឹងកតិកាសញ្ញាត្រីភាគី។
លោក Wang បានលើកឡើងថា គោលការណ៍ចំនួនបី គឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយ AUKUS – អាណត្តិមិនរីកសាយភាយរបស់ IAEA និងការតំរង់ទិសនយោបាយ ត្រូវតែប្រកាន់ខ្ជាប់។
ដំណើរការពិនិត្យ និងពិគ្រោះយោបល់អន្តររដ្ឋាភិបាល ដែលជំរុញដោយរដ្ឋសមាជិក IAEA ត្រូវតែប្រកាន់ខ្ជាប់ ដើម្បីដោះស្រាយបញ្ហា ការពារសម្រាប់កិច្ចសហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ AUKUS និងការរៀបចំការការពារ សម្រាប់កិច្ចសហប្រតិបត្តិការ AUKUS ត្រូវតែត្រូវបានសម្រេចតាមរយៈវិធីសាស្រ្តផ្អែកលើការឯកភាព។
លោក Wang បានបន្ថែមថា លេខាធិការដ្ឋាន IAEA អាចធ្វើបានតែការរៀបចំការការពារ ដែលត្រូវគ្នាជាមួយប្រទេសអូស្ត្រាលី តាមការកំណត់ដោយរដ្ឋជាសមាជិករបស់ទីភ្នាក់ងារនេះ ហើយមិនមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្ត ដោយខ្លួនឯងនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
