នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ បានបើកធ្វើនៅក្រុងបាងកករបស់ប្រទេសថៃ ។
លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ ដោយថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើងថា《ការរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ យ៉ាងអង់អាចក្លាហាន ដើម្បីកសាងសហគមន៍ វាសនារួមរបស់អាស៊ីប៉ាស៊ីហ្វិក》។
លោក Xi Jinping បានលើកឡើងថា មានសុភាសិតមួយនៅប្រទេសថៃដែលថា “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង”។ យើងបានរួមគ្នា សាបព្រួសគ្រាប់ពូជ នៃទស្សនទានរបស់ក្រុង Putrajaya ដូច្នេះត្រូវដាំដុះ ដោយម៉ត់ចត់និងថែរក្សារួមគ្នា ដើម្បីពូនជ្រំផ្កានៃវិបុលភាព នៃការអភិវឌ្ឍរួមនៅអាស៊ីប៉ាស៊ីហ្វិក! លោក Xi Jinping បានលើកឡើងសុភាសិតថៃឃ្លានេះ មានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច?
គឺការទទួលបានលទ្ធផលជាផ្លែជាផ្កា អាស្រ័យទៅលើការពូនជ្រំ ដោយដីមានជីជាតិ ហើយការដាំដុះដីមានជីជាតិអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់សមាជិកទាំងអស់ នៃគ្រួសារអាស៊ីប៉ាស៊ីហ្វិក។
សុភាសិតថៃ “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង” មានន័យស្រដៀងនឹងសុភាសិតចិនថា “បើដាំឪឡឹកនឹងបានផ្លែឪឡឹក បើដាំសណ្តែកនឹងបានសណ្តែក”។ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC បានអនុម័តទស្សនទាន ក្រុង Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយ ប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។
គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបតិតការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវ ជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិក ពិតជានឹងទទួលបាន លទ្ធផលជាផ្លែផ្កា និងបង្កើត “អច្ឆរិយៈអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិន ក៏នឹងបន្តបញ្ជាក់តាមរយៈ ប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍ ដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕