យប់ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn នៅព្រះបរមរាជវាំងបាងកក។
លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ ឆ្នាំនៃការដែលចិន និងថៃ បង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃ បន្តផ្សព្វផ្សាយចំណងមិត្តភាព ពិសេសដែលចិននិងថៃ រាប់អានគ្នាជាគ្រួសារតែមួយ បង្កើតសហគមន៍វាសនារួមរវាងចិននិងថៃ ដើម្បីចារទំព័រថ្មី នៃទំនាក់ទំនងប្រទេសទាំងពីរ។
ភាគីចិនមានឆន្ទៈបន្តគាំទ្រ គម្រោងមនុស្សធម៌ នៃរាជវង្សានុវង្សថៃ ដូចជា “អ្នកស្ម័គ្រចិត្តរាជរង្សានុវង្ស” ជាដើម ដើម្បីបង្កើនការផ្លាស់ប្តូរ វប្បធម៌មនុស្សធម៌ រវាងប្រទេសទាំងពីរ ដូចជាវប្បធម៌ អប់រំ ទេសចរណ៍ជាដើម។ សូមចូលរួមសាទរភាគីថៃ ដែលបានរៀបចំធ្វើកិច្ចប្រជុំ ក្រៅផ្លូវការនៃមេដឹកនាំអង្គការ សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ដោយជោគជ័យ។
ព្រះបាទ Maha Vajiralongkorn មានព្រះបន្ទូលថា ក្រោមការដឹកនាំ របស់លោកប្រធានរដ្ឋ Xi Jinping ប្រទេសចិន កាន់តែមានភាពរុងរឿងនិងវិបុលភាព ។ ខ្ញុំធ្លាប់បំពេញទស្សនកិច្ចច្រើនលើក នៅប្រទេសចិន បានមើលឃើញដោយផ្ទាល់នូវទេសភាពស្អាតរបស់ចិន និងការវិវឌ្ឍរីកចម្រើនរបស់ចិន។ សង្ឃឹមថាមានឱកាស បំពេញទស្សនកិច្ច នៅចិនម្តងទៀត។ ភាគីថៃមានឆន្ទៈ ពង្រឹងចំណងសហប្រតិបត្តិការ និងមេត្រីភាពជាមួយចិន ថែមមួយកម្រិតទៀត៕