ព័ត៌មានអន្តរជាតិ

Update៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក បរាជ័យក្នុងការពារអាសនៈ នៅរដ្ឋសភា 

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរីChannel  News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបេក្ខជនសម្ព័ន្ធ Gerakan Tanah Air (GTA) និងលោក Mahathir Mohamad បានបរាជ័យ ក្នុងការការពារអាសនៈនៅ Langkawi របស់គាត់ នេះបើយោងតាម លទ្ធផលបោះឆ្នោតផ្លូវការ បានប្រកាសឲ្យដឹង នៅថ្ងៃអាទិត្យនេះ ។

បុរសវ័យ៩៧ឆ្នាំរូបនេះ ត្រូវបានចាញ់ក្រុម Perikatan Nasional (PN) ដែលមានលោក Mohd Suhaimi Abdullah ដែលបានទទួលសំឡេងគាំទ្រ ១៣.៥១៨ ក្នុងចំណោម២៥.៤៦៣សំឡេង ។

ទិន្នន័យរបស់គណៈកម្មាធិការ រៀបចំការបោះឆ្នោត បានបង្ហាញថា លោកបណ្ឌិត Mahathir ទទួលបានសំឡេងគាំទ្រ ចំនួន៤.៥៦៦ ហើយបានបាត់បង់ការរក្សាអាសនៈ របស់គាត់ ។ គាត់បានបញ្ចប់ ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងការប្រជែងគ្នា ។

គួរបញ្ជាក់ថា នេះជាការបរាជ័យ ក្នុងការបោះឆ្នោតលើកដំបូង របស់លោកបណ្ឌិត Mahathir ក្នុងរយៈពេល៥៣ឆ្នាំ កន្លងមកនេះ ។

នៅក្នុងការបោះឆ្នោតសកលចុងក្រោយ លោកបណ្ឌិត Mahathir បានឈ្នះអាសនៈនៅ Langkawi  ទៅលើ Parti Keadilan Rakyat (PKR) ដោយយកឈ្នះបេក្ខជន Barisan Nasional (BN) លោក Datuk Nawawi Ahmad និងលោក Zubir Ahmad នៃ PAS ដោយមានសំឡេងភាគច្រើន ៨.៨០៣ ។

បានចាប់ផ្តើមនៅក្នុងខែសីហា សម្ព័ន្ធ GTA រួមមានគណបក្សនយោបាយចំនួន៤  គឺគណបក្សសម្ព័ន្ធមូស្លីមជាតិឥណ្ឌា (Iman), Parti Bumiputera Perkasa Malaysia (Putra), Parti Barisan Jemaah Islamiah Se-Malaysia (Berjasa) និងPejuang ដែលជាគណបក្សដឹកនាំដោយលោកបណ្ឌិត Mahathir ។ វាក៏រួមបញ្ចូលអង្គការក្រៅរដ្ឋាភិបាល អ្នកសិក្សា និងបុគ្គលផងដែរ ។

គេបានដឹងថា លោកបណ្ឌិត Mahathir បានជាប់កំណត់ត្រាពិភពលោក ដែលជានាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេបំផុត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top