ព័ត៌មានអន្តរជាតិ

ចិន រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ជាង២៤.០០០ករណី ខណៈអាជីវកម្ម ជាច្រើន នៅក្រុងប៉េកាំង បិទទ្វារដំណើរការ

សៀងហៃ ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសចិន បានរាយការណ៍ ពីការធ្លាក់ចុះ នៃករណីថ្មីជំងឺកូវីដ-១៩នៅថ្ងៃសៅរ៍ ( ១៩ វិច្ឆិកា) ខណៈដែលទីក្រុងជាច្រើន នៅទូទាំងប្រទេស បានប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើង ហើយភោជនីយដ្ឋាន និងអាជីវកម្មជាច្រើនទៀត នៅក្នុងទីក្រុងប៉េកាំង ត្រូវបានបិទដំណើរការ បន្ទាប់ពីអាជ្ញាធរ បានជំរុញឱ្យប្រជាជនស្នាក់នៅ ក្នុងផ្ទះកាលពីចុងសប្តាហ៍ ។

ថ្មីៗនេះអាជ្ញាធរបានចាត់វិធានការ មួយចំនួនដើម្បីព្យាយាមបន្ធូរបន្ថយផលប៉ះពាល់ នៃវិធីសាស្រ្តគោលនយោបាយសូន្យនៃជំងឺកូវីដ ដ៏តឹងតែងរបស់ពួកគេ ដែលកំពុងវាយលុកមកលើប្រទេស សេដ្ឋកិច្ចធំបំផុតទី២ ពិភពលោក និងធ្វើឱ្យមានការខកចិត្ត និងខឹងសម្បារ បើទោះបីជាចំនួនករណីបានកើនឡើង ដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមេសាក៏ដោយ ។

អាជីវកម្មជាច្រើននៅក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ដែលជាតំបន់ហិរញ្ញវត្ថុ និងការទូតដ៏សំខាន់របស់រដ្ឋធានី បានបិទ ឬប្រកាសត្រឹមតែសេវាកម្ម មានកំណត់ប៉ុណ្ណោះ ។

ផ្ទាំងពាណិជ្ជកម្ម

ម្ចាស់ភោជនីយដ្ឋានម្នាក់ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីនៃទីក្រុង Sanlitun បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ដោយអាជ្ញាធរបានប្រាប់គាត់ និងហាងផ្សេងទៀតនៅក្នុងតំបន់នេះ ឱ្យបិទរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃសៅរ៍ ។

ស្រុក Fangshan និង Huairou នៅទីក្រុងប៉េកាំង ដែលនៅឆ្ងាយបានប្រកាសពីតម្រូវការ ធ្វើតេស្តបន្ថែមសម្រាប់អ្នក ដែលចូលមកពីខេត្តផ្សេងៗ ៕

To Top