ព័ត៌មានអន្តរជាតិ

មន្ត្រីលោកខាងលិចជឿថា រុស្ស៊ីបានធ្វើកិច្ចព្រមព្រៀង ផលិតយន្តហោះគ្មានមនុស្សបើក ជាមួយអ៊ីរ៉ង

បរទេស៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានពង្រឹងទំនាក់ទំនង ការពារជាតិ របស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ក្រោមកិច្ចព្រមព្រៀង ដែលយន្តហោះគ្មានមនុស្សបើក ដែលរចនាដោយអ៊ីរ៉ង់ នឹងត្រូវផលិតនៅក្នុងប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមមន្ត្រីសន្តិសុខ លោកខាងលិច បានប្រាប់កាសែត Washington Post ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កន្លងមក ទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់បានបដិសេធថា ការប្រគល់អាវុធមិនបានធ្វើឡើងចំពេលមានជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ នោះទេ។

កាសែតបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីប្រភពមិនបញ្ចេញអត្តសញ្ញាណបីនាក់ដែលដឹងអំពីបញ្ហានេះថា កិច្ចព្រមព្រៀងផ្តល់ឱ្យរុស្ស៊ីនូវខ្សែដំឡើងដោយខ្លួនឯង គឺនឹងអនុញ្ញាតឱ្យទីក្រុងម៉ូស្គូពង្រីកឃ្លាំងអាវុធរបស់ខ្លួនយ៉ាងឆាប់រហ័សនូវយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលមានតម្លៃថោក និងមានប្រសិទ្ធភាពខ្ពស់ ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ព្រមព្រៀង​កាលពី​ដើម​ខែ​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

យោងតាមកាសែត Washington Post គឺ ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ កំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីផ្ទេរការរចនា និងធាតុផ្សំសំខាន់ៗរបស់ យន្តហោះគ្មានមនុស្សបើក (UAVs) ដែលអាចអនុញ្ញាតឱ្យ ការផលិតចាប់ផ្តើមក្នុងរយៈពេល ប៉ុន្មានខែទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top