ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន បញ្ជាក់ច្បាស់ ពីទំនាក់ទំនងចិន និងអាមេរិក

នៅក្នុងកិច្ចប្រជុំកំពូល APEC ដែលទើបនឹងបញ្ចប់ ជំនួបរវាងប្រធារដ្ឋ Xi Jinping និង ប្រធានាធិបតីអាមេរិក ចូបៃដិនបានទាក់ទាញ ការចាប់អារម្មណ៍ទូទាំងពិភពលោក ។ លោកប្រធារដ្ឋចិន Xi Jinping បានថ្លែងម្តងទៀត អំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។

ប្រធានរដ្ឋចិនលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក មិនមានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា ហើយរួមរស់ជាមួយគ្នាដោយសន្តិវិធី នេះជាផលប្រយោជន៍រួម ដ៏មូលដ្ឋានបំផុត របស់ប្រទេសទាំងពីរ ។ ដោយសារសេដ្ឋកិច្ច ប្រទេសទាំងពីរចិន និងអាមេរិកមានការទាក់ទងគ្នា យ៉ាងស៊ីជម្រៅ ហេតុដូច្នេះ ត្រូវទទួលផលប្រយោជន៍ពីការអភិវឌ្ឍគូខាងម្ខាង នេះក៏ផលប្រយោជន៍រួមផងដែរ ។ ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ១៩ ការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ និងការដោះស្រាយបញ្ហា ចំណុចក្តៅក្នុង តំបន់និងពិភពលោក មិនអាចខ្វះពីការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ របស់ចិន និងអាមេរិកទេ នេះនៅតែជាផល ប្រយោជន៍រួម របស់ចិន និងអាមេរិកដែរ ។ ភាគីទាំងពីរគួរតែគោរពគ្នា ទៅវិញទៅមក ទទួលបាន ផលប្រយោជន៍ពីគ្នាទៅវិញទៅមក ផ្តោតលើស្ថានភាពរួម និងផ្តល់បរិយាកាសចាំបាច់ និងទំនាក់ទំនងមានស្ថិរភាព សម្រាប់កិច្ចសហប្រតិបត្តិការ ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស មាគ៌ារបប និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាកង្វល់របស់គ្រប់ភាគី លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញ យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមានលទ្ធិប្រជាធិបតេយ្យ បែបអាមេរិក ហើយប្រទេសចិន មានលទ្ធិប្រជាធិបតេយ្យបែបចិន ។ ប្រជាធិបតេយ្យដំណើរទាំងស្រុងចិន បានឈរលើសភាពការណ៍ ជាក់ស្តែងចិននិងវប្បធម៌និងប្រវត្តិសាស្ត្រចិន ដែលបានបង្ហាញពីឆន្ទៈរបស់ប្រជាជនចិន ។ ពួកយើងមានមោទនភាពចំពោះការនេះដែរ ។ ប្រទេសចិន និង សហរដ្ឋអាមេរិកមានប្រព័ន្ធច្បាប់ និងផ្លូវខុសៗគ្នា ហេតុដូច្នេះ ចំណុចសំខាន់បំផុតមួយ ក្នុងការចុះសម្រុងគ្នា រវាងប្រទេសទាំងពីរគឺការទទួលស្គាល់ និងគោរពភាពខុសគ្នានេះ៕

To Top