ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ការធ្វើឱ្យមានលក្ខណៈធម្មតា អាចកើតឡើងបាន តែបន្ទាប់ពីការផ្លាស់ប្តូរ នៅក្នុងភាពជាអ្នកដឹកនាំ របស់អ៊ុយក្រែនប៉ុណ្ណោះ

ម៉ូស្គូ៖ សមាជិកព្រឹទ្ធសភារុស្ស៊ីជាន់ខ្ពស់ មួយរូបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាច “កើតឡើងបានតែបន្ទាប់ពី ការផ្លាស់ប្តូរការដឹកនាំរបស់អ៊ុយក្រែន” ។

ព្រឹទ្ធសមាជិករុស្ស៊ីលោក Konstantin Kosachev បានប្រាប់កាសែតរុស្ស៊ី Argumenty i Fakty ថាលោកមិនរំពឹងអ្វីល្អពី របបទីក្រុងគៀវបច្ចុប្បន្ននោះទេ” នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍។

លោក Kosachev បានព្រមានថា អ្នកស្រុកនៅក្នុងតំបន់អ៊ុយក្រែន រួមទាំងតំបន់ Odesa និង Dnepropetrovsk “អាចផ្លាស់ប្តូរស្ថានភាពរបស់ពួកគេ ប្រសិនបើអាជ្ញាធរបន្តចាត់ទុក ពួកគេថាជាភេរវករ ឬអ្នកបំបែកខ្លួន ហើយមិនព្រមចូលរួមក្នុងកិច្ចសន្ទនា”។

គួរបញ្ជាក់ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី មិនបានបញ្ចេញឈ្មោះ ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី តាមឈ្មោះនោះទេ ពាក់ព័ន្ធនឹងបញ្ហា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top