ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាង​ថា ឧបទ្វីគ្រីមៀ ត្រូវ​បាន​ចល័ត​ ដោយ​សម្ងាត់ ប៉ុន្ដែវិមាន​ក្រឹមឡាំង​បដិសេធ​

គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងមូស្គូកំពុងរៀបចំ “ការប្រមូលផ្តុំដោយសម្ងាត់” ដើម្បីបញ្ចូលពលរដ្ឋរុស្ស៊ីបន្ថែមទៀត ចូលទៅក្នុងសង្រ្គាម ប៉ុន្តែវិមានក្រឹមឡាំងកំពុងបន្តបដិសេធថា យោធាកំពុងជ្រើសរើសទាហានបន្ថែមទៀត នៅពេលនេះ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា “វិធានការនៃការចល័តដោយសម្ងាត់ ទៅកាន់ជួរនៃកងកម្លាំងកាន់កាប់របស់រុស្ស៊ី កំពុងដំណើរការ” នៅលើឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី។

មន្ត្រីយោធាបានកត់សម្គាល់ កិច្ចប្រជុំជាក់លាក់មួយថា ការអះអាងធ្វើឡើងនៅទីក្រុង Simferopol ដែលជាទីក្រុងធំទីពីរ នៅឧបទ្វីបគ្រីមៀ កាលពីថ្ងៃសៅរ៍ នៅពេលដែល “បញ្ហាសំខាន់នៃកិច្ចប្រជុំនេះ គឺការមិនបំពេញនូវសូចនាករបរិមាណ ដែលបានកំណត់នៃការចល័ត” ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីថាតើវិមានក្រឹមឡាំង កំពុងពិចារណារលកទីពីរ នៃការចល័តនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា “មិនមានការពិភាក្សាអំពីរឿងនេះទេ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ។ ទោះយ៉ាងណា លោក Peskov បានបន្ថែមថា “ខ្ញុំមិនអាចនិយាយ ជំនួសឲ្យក្រសួងការពារជាតិបាននោះទេ” ។

ការចល័តរុស្ស៊ីលើកដំបូង ដែលវិមានក្រឹមឡាំងបាននិយាយថា “ដោយផ្នែក” និងបានហៅបុរសប្រហែល ៣០ម៉ឺន នាក់ត្រូវបានគេមើលឃើញថា ជាការកើនឡើងដ៏សំខាន់ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ការសម្រេចចិត្តដ៏ចម្រូងចម្រាស បានស្នើថា ទីក្រុងម៉ូស្គូ ត្រូវបានបង្ខំឱ្យជ្រើសរើស បុគ្គលិកបន្ថែមទៀត ចំពេលមានវិបត្តិសមរភូមិមួយចំនួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top