ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន រំពឹងទុកថា ជប៉ុន អាចប្រកាន់អាកប្បកិរិយា ទទួលខុសត្រូវ សម្រាប់ចាត់ចែង ទឹកសំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញ ដោយងងឹតងងុល នូវផែនការ បង្ហូរចេញទឹកសំណល់ ចូលក្នុងសមុទ្រ

លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ប្រទេសចិនសង្ឃឹមថា ប្រទេសជប៉ុនអាចឆ្លើយតបយ៉ាង ម៉ឺងម៉ាត់ ចំពោះការព្រួយបារម្ភ របស់គ្រប់ភាគី និងប្រកាន់អាកប្បកិរិយា ទទួលខុសត្រូវ ដើម្បីស្វែងរកមធ្យោបាយ ដ៏ត្រឹមត្រូវសម្រាប់ចាត់ចែងទឹក សំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញដោយងងឹត ងងុលនូវផែនការបង្ហូរចេញទឹក សំណល់ចូលក្នុងសមុទ្រ ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេស របស់អង្គការថាមពលបរមាណូ អន្តរជាតិ បានធ្វើទស្សនកិច្ចនៅប្រទេស ជប៉ុនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដើម្បីត្រួតពិនិត្យ នៅនឹងកន្លែងផ្ទាល់ ចំពោះរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ Fukushima Daiichi ព្រមនិងចេញផ្សាយ របាយការណ៍វាយតម្លៃ ចំពោះការត្រួតពិនិត្យ លើកនេះក្នុងរយៈពេលបីខែបន្ទាប់ ហើយនឹងចេញផ្សាយ របាយការណ៍វាយតម្លៃ សុវត្ថិភាពចុងក្រោយបំផុតមុន ពេលប្រទេសជប៉ុនចាប់ផ្តើមបង្ហូរទឹកសំណល់ នៅឆ្នាំក្រោយ ។

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនគាំទ្រ ក្រុមការងារបច្ចេកទេស របស់អង្គការថាមពលបរមាណូអន្តរជាតិ ដែលអនុវត្តការងារលើបញ្ហាចាត់ចែងទឹក សំណល់នុយក្លេអ៊ែរFukushima ហើយរំពឹងទុកថា ក្រុមការងារនេះនឹងប្រកាន់ខ្ជាប់នូវគោលការណ៍សត្យានុម័ត យុត្តិធម៌ និងវិទ្យាសាស្ត្រ អនុវត្ត យ៉ាងតឹងរ៉ឹង នូវស្តង់ដាសុវត្ថិភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីធានាបាននូវសុវត្ថិភាព យ៉ាងដាច់ខាត ចំពោះការចាត់ចែង ទឹកសំណល់នុយក្លេអ៊ែរ ៕

To Top