កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មាន ជាប្រចាំថា ឥស្សរជន ជាច្រើន ក្នុងសហគមន៍អន្តរជាតិ បានលើក មតិយោបល់ ដ៏ត្រឹមត្រូវអំពីទំនាក់ទំនងចិន-អាមេរិក ដោយបានបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបត្តិការ នឹងផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងពីរ ឯការប្រឈមមុខដាក់គ្នា នឹងធ្វើឱ្យភាគីទាំងពីរខាតបង់ វាគឺជាក្រឹត្យក្រម នៃការអភិវឌ្ឍទំនាក់ទំនង ចិន-អាមេរិក។
យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការពង្រីក ឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន ជាជាងការវាយប្រហារ ប្រទេសចិន ។ លើសពីនេះទៅទៀត នាពេលថ្មីៗនេះ លោកស្រីGeorgieva អគ្គនាយិកា មូលនិធិរូបិយវត្ថុអន្តរជាតិ និងលោក Goldberg សេដ្ឋវិទូនៃធនាគារពិភពលោក ព្រមទាំងឥស្សរជន ជាច្រើនរូបទៀត បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក គិតពិចារណាឡើងវិញ ពីការធ្វើសង្គ្រាមសេដ្ឋកិច្ច ជាមួយប្រទេសចិន ៕