ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន នៅតំបន់អឺរ៉ុបជិត ៨០ភាគរយ កំពុងរងផលប៉ះពាល់ ដោយសារសង្គ្រាម នៅអ៊ុយក្រែន

តូក្យូ៖ ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនប្រហែល ៧៧ភាគរយ នៅអឺរ៉ុបមើលឃើញថា ប្រតិបត្តិការរបស់ពួកគេរងផលប៉ះពាល់ ដោយការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនជាចម្បង តាមរយៈការកើនឡើង នៃតម្លៃថាមពល និងអាហារ និងការរំខានក្នុងការដឹកជញ្ជូន។

 អ្នកផលិតមានអារម្មណ៍ថា មានផលប៉ះពាល់កាន់តែខ្លាំង ដោយ ៨៣,៧ ភាគរយនៅក្នុងវិស័យនេះ បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេបានរងទុក្ខ ដោយសារសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិតាមអ៊ីនធឺណិត របស់ក្រុមហ៊ុនចំនួន១៤៤៥ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី០១-២៦ ខែកញ្ញា ដោយអង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន ជាមួយនឹងការឆ្លើយតបត្រឹមត្រូវពី ៧៩៩។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៦០៥ ដែលបានឆ្លើយតបទៅនឹងសំណួរពហុជ្រើសរើស អំពីកត្តាអវិជ្ជមាន ៦៥,១ភាគរយបានលើកឡើងពីការកើនឡើង តម្លៃថាមពល ៥៥,៩ភាគរយបានឲ្យដឹងថាតម្លៃខ្ពស់នៃវត្ថុធាតុដើម និងធនធានដូចជាផលិតផលប្លាស្ទិក និងកៅស៊ូខណៈដែល ៥៤ ភាគរយបានបង្កើនការរំខាន និងការរាំងស្ទះក្នុងការដឹកជញ្ជូន។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Akiko Ueda មន្ត្រីនៅ JETRO បានឲ្យដឹងថា “ការស្ទង់មតិនេះបង្ហាញពីភាពធ្ងន់ធ្ងរ នៃផលប៉ះពាល់នៃសង្រ្គាមអ៊ុយក្រែន លើប្រតិបត្តិការអាជីវកម្ម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ហសារព័ត៌មានក្យូដូជប៉ុន ។

លោកស្រី Ueda បានលើកឡើងថា “ការពិតដែលថាជិត ៨០ភាគរយ នៃក្រុមហ៊ុនបាននិយាយថា ពួកគេមានអារម្មណ៍អវិជ្ជមានពីសង្រ្គាមអ៊ុយក្រែន គូសបញ្ជាក់ស្ថានភាពដែលពួកគេមិនអាចគេចផុតពីការខូចខាត សូម្បីតែពួកគេពន្លឿនកិច្ចខិតខំប្រឹងប្រែងដូចជាការឡើងថ្លៃ  ដល់អតិថិជនក៏ដោយ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top