យប់ថ្ងៃទី២១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំង បានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរ ទទួលសហគ្រិនអឺរ៉ុបទាំងឡាយនៅវិមាន Elysee ក្រុងប៉ារីស ។ ឧត្តមមន្រ្តីនៃសហគ្រាសអឺរ៉ុប សំខាន់ៗដូចជា Ericsson Volvo និង Unilever ជាដើមសុទ្ធតែមានវត្តមាន ក្នុងពិធីបដិសណ្ឋារកិច្ច។ ប៉ុន្តែនេះមិនមែនជាពិធីជប់លៀង ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយនោះទេ តែគឺជាការរក្សាទុកដោយ ចិត្តអំណត់និងស្មោះសមួយលើក។
បច្ចុប្បន្ននេះ អ្នកនយោបាយរបស់បារាំង រហូតដល់ទ្វីបអឺរ៉ុបទាំងមូលបាន ព្រួយបារម្ភជាងពេលណាៗទាំងអស់ថា សហគ្រាសទាំងនេះនឹងចាកចេញពីអឺរ៉ុប ហើយប្រព័ន្ធឧស្សាហកម្មរបស់អឺរ៉ុប នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីអាមេរិក។
ដោយមកពីតម្លៃថាមពលអឺរ៉ុប បានកើនឡើងយ៉ាងខ្លាំង និងដើមទុនផលិតកម្មបានតម្លើង បានជាសហគ្រាសអឺរ៉ុបបាននិងកំពុង ប្រឈមនឹងវិបត្តិយ៉ាងតឹងរ៉ឹង ។ រីឯតម្លៃថាមពលរបស់អាមេរិក មានភាពនឹងនរបង្គួរ ថែមទាំងក៏មានជំនួយឧបត្ថម្ភ យ៉ាងច្រើនដែលបណ្តាលមកពី «សេចក្តីព្រាងច្បាប់ស្តីពី ការកាត់បន្ថយអតិផរណា» បានជាសហគ្រាសអឺរ៉ុប បាននាំគ្នាទម្លាក់អាវុធចុះ ហើយសម្រុកទៅកាន់អាមេរិកដោយខានពុំបាន។
បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងមក អឺរ៉ុបបានធ្វើតាមអាមេរិក ដោយបំផុសការដាក់ទណ្ឌកម្ម ច្រើនជុំទៅលើរុស្ស៊ី ទីបំផុត ខ្លួនបែរជាក្លាយជាអ្នករងគ្រោះដ៏ធំបំផុត ។ ចំណែកនៅត្រើយម្ខាង នៃមហាសមុទ្រអាត្លង់ទិក ខណៈពេលអឺរ៉ុបធ្លាក់ក្នុងវិបត្តិយ៉ាងខ្លាំង អាមេរិកដែលជាអ្នកបង្កវិបត្តិ ដោយផ្ទាល់បែរជាបានផលចំណេញយ៉ាងច្រើន ។ ឧទារហណ៍ ឧស្ម័នធម្មជាតិរាវដែលមានតម្លៃ ៦០លានដុល្លារអាមេរិក បើដឹកទៅដល់អឺរ៉ុប អាចលក់បានតម្លៃ ២៧៥លានដុល្លារអាមេរិក ដែលបានកើនឡើងជាង ៣ដង។
មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏កំពុងយកឈើ ឆ្កឹះដំបៅរបស់អឺរ៉ុបដែរ ។ នៅខែសីហាឆ្នាំនេះ អាមេរិកបានដាក់ចេញ «សេចក្តីព្រាងច្បាប់ស្តីពី ការកាត់បន្ថយអតិផរណា» ដើម្បីផ្តល់ជំនួយឧត្ថម្ភធនខ្ពស់ ដល់រថយន្តដើរដោយថាមពល អគ្គិសនីរបស់អាមេរិក បែរជាបានច្រានចោលសហគ្រាស នៃសហភាពអឺរ៉ុប ប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាដើម ។ ក្រោមមាត្រាអសមភាព កម្លាំងទាក់ទាញរបស់ឧស្សាហកម្ម រថយន្តដើរដោយថាមពលអគ្គិសនី របស់អឺរ៉ុបត្រូវកាត់បន្ថយ សហគ្រាសពាក់ព័ន្ធបាននាំគ្នា សម្រុកទៅកាន់អាមេរិក។
អឺរ៉ុបដែលបានភ្ញាក់រលឹក ហើយមានការខឹងសម្បាយ៉ាងខ្លាំង។ នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ បារាំងនិងអាល្លឺម៉ង់បានចេញផ្សាយ សេចក្តីថ្លែងការណ៍រួម ដោយអះអាងថា នឹងរួមគ្នាធ្វើពហិការចំពោះ «សេចក្តីព្រាងច្បាប់ស្តីពី ការកាត់បន្ថយអតិផរណា» ដើម្បីការពារឧស្សាហកម្មអឺរ៉ុប។
អឺរ៉ុបត្រូវបានចាប់ចងជាមួយ បង្គោលរបស់អំណាចអាមេរិក ហើយបញ្ជាក់ម្តងហើយម្តងទៀត ពីពាក្យសម្តីដែលថា ”បើសិនជាមានមិត្តភក្តិដូចអាមេរិកអ៊ីចឹង នោះអ្នកណានៅត្រូវការសត្រូវទៀត?” បន្ទាប់ពីចាញ់បោកអាមេរិក អឺរ៉ុបចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងអាមេរិក ។ ឧទាហរណ៍ដូចជា ទាក់ទិននឹងទង្វើរបស់អាមេរិក ដែលអូសទាញសម្ព័ន្ធមិត្តដាក់សម្ពាធ ការអភិវឌ្ឍវត្ថុពាក់កណ្តាលចម្លងរបស់ចិន លោកស្រី Schreinemacher រដ្ឋមន្រ្តីពាណិជ្ជកម្មបរទេស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហូឡង់បានថ្លែងថា អាមេរិកមិនអាចបញ្ជាហូឡង់នោះទេ ហូឡង់មិនត្រាប់តាមវិធានការ របស់អាមេរិកនោះឡើយ។
ក្រឡេកមើលអាមេរិក យុទ្ធសាស្រ្តស្តីពីការតម្កល់ទុកអាមេរិក ជាអាទិភាពដែលប្រកបដោយអនុត្តរភាព បាននិងកំពុងធ្វើឱ្យសម្ព័ន្ធមិត្ត ដើរកាន់តែឆ្ងាយទៅៗ ។ បណ្តាប្រទេសអឺរ៉ុបកំពុងខំប្រឹងបំបែក ទម្លាប់ដែលធ្វើតាមអាមេរិក ដើម្បីស្វែងរកភាពជាម្ចាស់ ការខាងយុទ្ធសាស្រ្ត ។ ពិធីបដិសណ្ឋារកិច្ចនៅវិមាន Elysee គឺជាសញ្ញាយ៉ាងច្បាស់លាស់មួយ ៕