ព័ត៌មានអន្តរជាតិ

ក្នុងពេលកំពុង បើកការវាយប្រហារ តួកគី នឹងបង្កើតតំបន់ សន្ដិសុខមួយ នៅភាគខាងជើងប្រទេសស៊ីរី

" "

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសទួកគី នឹងបើកប្រតិបត្តិការជើងគោកមួយ ចូលទៅក្នុងភាគខាងជើងប្រទេសស៊ីរី ” នៅពេលដ៏ងាយស្រួលបំផុត” ដើម្បីសាងសង់ ទីតាំងសន្តិសុខ។

លោក Erdogan បានប្រាប់សមាជិកសភាថា “ការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាបាននូវព្រំដែន ភាគខាងត្បូងរបស់យើងទាំងអស់ ពីខេត្ត Hatay ដល់ខេត្ដ Hakkari ជាមួយនឹងបន្ទះសន្តិសុខ គឺរឹងមាំជាងពេលមុនៗ។ យើងបានបង្កើតឡើងផ្នែក នៃបន្ទះនេះរួចហើយជាមួយ នឹងប្រតិបត្តិការឆ្លងព្រំដែន”។

" "

ប្រធានាធិបតីតួកគីបានប្តេជ្ញាកម្ចាត់ធាតុនៃអង្គភាព ការពារប្រជាជនឃឺដ (YPG) នៅតំបន់ Tell Rifaat, Manbij និង Ayn al-Arab នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបញ្ចប់តំបន់សុវត្ថិភាព ដែលនៅសល់។

" "

លោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធ ទួកគីប្តេជ្ញាអនុវត្ត “សកម្មភាពចាំបាច់ដើម្បីអនុវត្ត” យុទ្ធសាស្ត្រនេះ ក្នុងការលុបបំបាត់ការគំរាមកំហែង ឆ្លងកាត់ព្រំដែនរបស់ប្រទេសតួកគី។

លោក Erdogan បានបន្ដថា “ខណៈដែលយើងបន្ត ប្រតិបត្តិការ លើអាកាសរបស់យើង ដោយគ្មានការរំខាន យើងនឹងជិះពីលើពួកភេរវក នៅលើដីនៅពេលដ៏ងាយ ស្រួលបំផុត សម្រាប់យើង”។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ និងស៊ីរីមិនគួរត្រូវបានរំខាន ដោយប្រតិបត្តិការតួកគីនៅ កន្លែងទាំងនោះឡើយ ដោយលោកបានបន្ថែមថា តួកគី នឹងធានាដល់ការការពារបូរណភាពទឹកដី នៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី ៕

To Top