កូឡាំឡាំពួរ៖ ព្រះមហាក្សត្រ របស់ម៉ាឡេស៊ី បានតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំង និងជាអតីតឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ ដែលបានបញ្ចប់នៅក្នុងសភា។
Pakatan Harapan គឺជាសម្ព័ន្ធនយោបាយ ម៉ាឡេស៊ី ដែលមានគណបក្សនយោបាយកណ្តាលឬឆ្វេង ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៥ ដើម្បីស្នងតំណែងសម្ព័ន្ធរបស់លោក អាន់វ៉ា ឬហៅថា Alliance of Hope ត្រូវបានគេរំពឹងថា នឹងបង្កើតរដ្ឋាភិបាលជាមួយសម្ព័ន្ធរណសិរ្សជាតិដែលគេស្គាល់ថា BN ដែលជាអតីតសម្ព័ន្ធភាព ដែលកំពុងកាន់អំណាចដឹកនាំ ដោយនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob។
ព្រះមហាក្សត្រ Sultan Abdullah Ri’ayatuddin បានបញ្ជាឱ្យមេដឹកនាំ នៃសម្ព័ន្ធភាពគណបក្សធំៗទាំងពីរ ស្វែងរកមធ្យោបាយ ដើម្បីបង្កើតរដ្ឋាភិបាលឯកភាពមួយ ខណៈដែលព្រះអង្គ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយពួកគេក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ។
អតីតគណបក្សកាន់អំណាច United Malays National Organization បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគាំទ្រជាឯកច្ឆ័ន្ទ ចំពោះការអំពាវនាវរបស់ព្រះមហាក្សត្រ សម្រាប់រដ្ឋាភិបាលឯកភាព “ដែលមិនត្រូវបានដឹកនាំដោយ Perikatan Nasional សម្ព័ន្ធបក្សនយោបាយជាតិ” ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ។
ប៉ុន្តែ UMNO មិនបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះ Pakatan Harapan ឬ Alliance of Hope របស់លោក អាន់វ៉ា នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
គួរបញ្ជាក់ថា PN ដែលជាសម្ព័ន្ធនៃគណបក្សអភិរក្ស ជនជាតិភាគតិចម៉ាឡេម៉ូស្លីម ជាកណ្តាល បានទទួលអាសនៈចំនួន ៧៣ នៅក្នុងសភាតំណាងរាស្រ្ត ដែលជាសភាជាន់ទាបរបស់សភា ទីពីរបន្ទាប់ពី ៨១អាសនៈ៕
ប្រែសម្រួល ឈូក បូរ៉ា