បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការអំពាវនាវសាជាថ្មីក្នុងការ ហាមប្រាមចរាចរនូវអាវុធបែបវាយប្រហារឬ assault weapons នៅក្នុងប្រទេសខណៈដែលហេតុការណ៍បាញ់ប្រហារនៅតែមានការកើតឡើងជា បន្តបន្ទាប់។
លោក Biden ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅអំឡូងពេលបំពេញទស្សនកិច្ចទៅកាន់ទីតាំងមជ្ឈមណ្ឌលនៃក្រុមការងារពន្លត់អគ្គិសភ័យ ក្នុងទីក្រុង Nantucket រដ្ឋ Massachusetts ថា៖ ខ្ញុំនឹងព្យាយាមធ្វើយ៉ាងដកចេញឲ្យអស់នូវអាវុធបែប assault weaponsទាំងអស់នោះ។
សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើងនៅបន្ទាប់ពីមាន ការវាយប្រហារដោយកាំភ្លើងចំនួន២ដងធំៗ នៅក្នុងប្រទេសអាមេរិកក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយ នេះប៉ុណ្ណោះខណៈដែលតួលេខសរុបកាលពីឆ្នាំ២០២១ មានទៅដល់៦៩០ដងធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹមតែ៦១០ ដងនិងឆ្នាំ២០១៩ មាន៤១៧ដង៕
ប្រែសម្រួល៖ស៊ុនលី
