ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩រាលដាលខ្លាំង ខណៈនៅទូទាំងប្រទេស កំពុងរឹតត្បិត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺ

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះប្រទេសចិន បានរាយការណ៍ ពីកំណត់ត្រា ខ្ពស់មួយទៀត នៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ខណៈដែលទីក្រុងនានាទូទាំង ប្រទេសអនុវត្តវិធានការ និងការទប់ស្កាត់ ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ ។

គេបានដឹងថា ការឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកថ្មីកាលពីថ្ងៃព្រហស្បតិ៍ បានបង្កើតកំណត់ត្រា ប្រចាំថ្ងៃសម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា ដោយបានលើសតួលេខ ដែលបានកំណត់នៅពាក់កណ្តាល ខែមេសា នៅគ្រា ដែលមជ្ឈមណ្ឌល ពាណិជ្ជកម្ម នៃទីក្រុងសៀងហៃ ត្រូវបានបិទដោយការបិទទីក្រុងទូទាំង ទីក្រុងដែលមានអ្នកស្រុក ចំនួន២៥លាននាក់ ដែលមានរយៈពេល២ខែ ។

ដោយមិនរាប់បញ្ចូលការឆ្លង ដែលបាននាំចូលពីខាងក្រៅ ប្រទេសចិន បានរាយការណ៍ករណីក្នុងស្រុកថ្មី ចំនួន ៣២.៦៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះ ៣.០៤១នាក់ មានរោគសញ្ញា និង២៩.៦៥៤នាក់ មិនមានរោគសញ្ញា កើនឡើងពី ៣១.៤៤៤នាក់ មួយថ្ងៃមុន ។

ផ្ទាំងពាណិជ្ជកម្ម

ការផ្ទុះឡើងដ៏ធំមានច្រើន និងរីករាលដាលខ្លាំង ដោយទីក្រុង Guangzhou ភាគខាងត្បូង និង ភាគនិរតីនៃទីក្រុង Chongqing បានកត់ត្រាភាគច្រើន ហើយមានការឆ្លងថ្មីរាប់រយនាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុងដូចជា Chengdu, Jinan, Lanzhou, Xian និង Wuhan ។

ករណីកើនឡើង៤ដងនៅក្រុង Shijiazhuang ដល់៣.១៩៧នាក់កាលពីថ្ងៃព្រហស្បតិ៍ពីថ្ងៃមុន ។

ទិន្នន័យរបស់រដ្ឋាភិបាល ក្នុងតំបន់បានបង្ហាញថា រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានរាយការណ៍ថា មានរោគសញ្ញា ចំនួន ៤២៤នាក់ និង១.៤៣៦ករណី មិនមានរោគសញ្ញា គិតកាលពីថ្ងៃព្រហស្បតិ៍ ធៀបនឹង៥០៩ករណីដែលមានរោគសញ្ញា និង ១.១៣៩ករណី មិនមានរោគសញ្ញា កាលពីថ្ងៃមុន ៕

To Top