តៃប៉ិ៖ ប្រជាជនតៃវ៉ាន់បានចាប់ផ្តើម បោះឆ្នោតកាលពីថ្ងៃសៅរ៍នេះ នៅក្នុងការបោះឆ្នោតក្នុងស្រុក ដោយលទ្ធផលត្រូវបានគេមើលឃើញថា ជាការនាំមុខសម្រាប់ការ ស្ទង់មតិប្រធានាធិបតី និងនីតិបញ្ញត្តិឆ្នាំ២០២៤ ខណៈពេលដែលអ្នកបោះឆ្នោត ក៏កំពុងបោះឆ្នោតនៅក្នុងប្រជាមតិផងដែរ។
អ្នកបោះឆ្នោតប្រហែល ១៩លាននាក់នឹងជ្រើសរើស មន្ត្រីមូលដ្ឋានជាង ១១០០០នាក់។ សរុបមក ការិយាល័យបោះឆ្នោតចំនួន ៩ប្រភេទ រាប់ចាប់ពីអភិបាលក្រុង នៃស្រុកពិសេសចំនួន៦ និងទីក្រុងតូចៗ រហូតដល់ចៅក្រមតាមស្រុក ត្រូវបានរៀបចំឡើង សម្រាប់ការបោះឆ្នោតដែលត្រូវបាន គេស្គាល់ជាទូទៅថាជាការបោះឆ្នោត “៩ក្នុង១”។
លទ្ធផលនៃការប្រកួតប្រជែង ក្នុងចំណោមគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច គណបក្សជាតិនិយមជាមិត្តចិន (KMT) និងគណបក្សផ្សេងទៀតអាចប៉ះពាល់ ដល់ការគ្រប់គ្រងរបស់ប្រធានាធិបតី ដែលមានគំនិតឯករាជ្យលោកស្រី Tsai Ing-wen ចំពេលមានការកើនឡើងសម្ពាធរបស់ចិន ទោះបីជាបញ្ហាកំពូល នៅក្នុងការបោះឆ្នោតក៏ដោយ។
ភ្នែកភាគច្រើនគឺនៅលើស្រុកក្រុង ពិសេសដែលលទ្ធផល គឺសំខាន់។ នៅមុនការបោះឆ្នោត DPP បានគ្រប់គ្រងក្រុងពិសេសចំនួន៣ ស្រុកចំនួន២ និងទីក្រុងចំនួន២ ខណៈដែល KMT កាន់កាប់ក្រុងពិសេសចំនួន២ ស្រុក១០ និងទីក្រុងមួយ។
ប្រសិនបើ DPP របស់លោកស្រី Tsai រក្សាបានសំឡេងទាំងនេះ នោះអាចពង្រឹងតំណែងប្រធានបក្ស របស់លោកស្រី Tsai ក្នុងការបន្តការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិនៅខែមករា ឆ្នាំ២០២៤ ៕
ប្រែសម្រួល ឈូក បូរ៉ា