ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ អះអាងថា កិច្ចចរចា នឹងមិនអាចដោះស្រាយបញ្ហា ដែលមានជាមួយអាមេរិក បាននោះទេ

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា បញ្ហារបស់ប្រទេសអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក នឹងមិនត្រូវបានដោះស្រាយ តាមរយៈការចរចានោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។

ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់សមាជិក នៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់ លោក Khamenei បានពន្យល់ថា មានតែតាមរយៈ “ការឃុំខ្លួនអ៊ីរ៉ង់ ដើម្បីទារតម្លៃណាមួយជាអចិន្ត្រៃយ៍” ទើបសហរដ្ឋអាមេរិក អាចអនុញ្ញាតឱ្យបញ្ហាត្រូវបានដោះស្រាយបាន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន មិនអាចពេញចិត្ត និងទាមទារតម្លៃរាល់ពេល។

សហរដ្ឋអាមេរិក ដែលស្ថិតក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក បានយល់ព្រមដកទណ្ឌកម្មជាថ្នូរ នឹងការកាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកអាមេរិក បានទម្លាក់ការប្តេជ្ញាចិត្តបែបនេះ ដែលជាភស្តុតាងមួយទៀតដែលបង្ហាញថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន គឺជារឿងឥតប្រយោជន៍។

ការចាកចេញរបស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម នៅក្នុងឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មឡើងវិញរបស់ខ្លួនលើអ៊ីរ៉ង់ បានជំរុញឱ្យភាគីចុងក្រោយកាត់បន្ថយ ការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ។

នៅខែមេសា ឆ្នាំ២០២១ ការពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងបានចាប់ផ្តើមនៅទីក្រុងវីយែន។ គ្មាន​របកគំហើញ​ណាមួយ​ត្រូវ​បាន​សម្រេច​ឡើយ បន្ទាប់​ពី​ការ​ចរចា​ជុំ​ចុងក្រោយ ​កាលពី​ដើម​ខែ​សីហា នោះទេ។

និយាយអំពីកំណត់ត្រានៃការទាមទារ ដែលមិនអាចទទួលយកបានរបស់សហរដ្ឋអាមេរិក លោក Khamenei បានបន្ថែមថា ជាដំបូងសហរដ្ឋអាមេរិក បានស្នើឱ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយ បន្ទាប់មកបានអំពាវនាវ ឱ្យបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមចំនួន ៥ភាគរយ ហើយបន្ទាប់ពីនោះពួកគេចង់ឱ្យទីក្រុងតេអេរ៉ង់ បិទឧស្សាហកម្មនុយក្លេអ៊ែរទាំងមូលរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top