ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនទូរគមនាគមន៍ យក្សរបស់ចិន ច្រានចោលការអះអាង របស់អង់គ្លេសដែលថា ផលិតផលខ្លួន អាចធ្វើចារកម្ម

បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សឈ្មោះ Hikvision របស់ចិនបានច្រានចោល ការអះអាងដែលថា ទីក្រុងប៉េកាំងអាចប្រើប្រាស់ផលិតផលរបស់ខ្លួន សម្រាប់ការធ្វើចារកម្ម បន្ទាប់ពីការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការរឹតបន្តឹងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពរបស់ខ្លួន នៅកន្លែងរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ភ្នាក់ងារសារព័ត៌មាន គឺក្រុមហ៊ុន Hikvision ដែលជាក្រុមហ៊ុនផ្តល់សេវា CCTV ដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា វាគឺជា “មិនពិត” ឡើយ ក្នុងការបង្ហាញវាជាការគំរាមកំហែង ផ្នែកសុវត្ថិភាពនោះ។

ក្រុមហ៊ុនបាននិយាយថា “Hikvision គឺជាក្រុមហ៊ុនផលិតឧបករណ៍ ដែលមិនអាចមើលឃើញទិន្នន័យវីដេអូ របស់អ្នកប្រើប្រាស់ចុងក្រោយ” ដោយបន្ថែមថាវាមិនអាចបញ្ជូនទិន្នន័យ ទៅភាគីទីបីបាននោះទេ។ យើង​មិន​គ្រប់​គ្រង​មូលដ្ឋាន​ទិន្នន័យ​ អ្នក​ប្រើ​ចុង​ក្រោយ ហើយ​ក៏​មិន​លក់​កន្លែង​ផ្ទុក​ cloud នៅ​ចក្រភព​អង់គ្លេស​ដែរ។

ឧបករណ៍របស់ក្រុមហ៊ុន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅចក្រភពអង់គ្លេស។ យោងតាមរបាយការណ៍របស់ Reuters ឆ្នាំ ២០២១ យ៉ាងហោចណាស់ពាក់កណ្តាល នៃទីក្រុងឡុងដ៍គ្រប់គ្រងកាមេរ៉ា ដែលផលិតដោយ Hikvision ឬ Dahua ដែលជាក្រុមហ៊ុនទូរគមនាគមន៍ យក្សរបស់ចិនមួយផ្សេងទៀត៕ប្រែសម្រួលៈ ណៃ តុលា

To Top