បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសបុគ្គលបួននាក់ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ៩៥ ឆ្នាំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានកំណត់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងចលនាតស៊ូប្រដាប់អាវុធ, នេះបើយោងតាមប្រភពដែល ដឹងពីករណីរបស់ពួកគេ។
យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមនោះ មានអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) ដែលរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។ លោក Win Myint Hlaing អាយុ ៥២ ឆ្នាំ ពីមុនបានតំណាងឱ្យទីប្រជុំជន Taungdwingyi ក្នុងសភានីតិបញ្ញត្តិក្នុងតំបន់នៃតំបន់ Magway ដែលឥឡូវនេះជាបន្ទាយតស៊ូ។
បុគ្គលបីនាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា ជាសមាជិកនៃក្រុមទ័ពព្រៃក្នុងតំបន់។ Aung Khant Oo អាយុ ២៩ ឆ្នាំមកពី Magway ផងដែរនៅក្នុងកងទ័ពការពារប្រជាជន Beikthano ហើយ Kyaw Thet អាយុ ៣០ ឆ្នាំ និង Hnin Maung អាយុ ៣៦ ឆ្នាំគឺសកម្មនៅក្នុងក្រុមតស៊ូ ដែលមានមូលដ្ឋាននៅទីក្រុង Wundwin ក្នុងតំបន់ Mandalay ។
ទាំងអស់ត្រូវបានកាត់ទោសពីបទបំពានច្បាប់ ប្រឆាំងភេរវកម្មក្នុងខែនេះ ក៏ដូចជាក្នុងខែតុលា ហើយបានកាត់ទោសដាក់ពន្ធនាគារពី ៩៥ ឆ្នាំ ដល់ ២២៥ ឆ្នាំ ដែលជាការកាត់ទោសវែងបំផុត ដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារ៕ ប្រែសម្រួលៈ ណៃ តុលា