ព័ត៌មានអន្តរជាតិ

អវកាសយានិកចិន បីរូប គឺលោកFei Junlong លោក Deng Qingmin និងលោក Zhang Lu នឹងបំពេញភារកិច្ច ហោះហើរ តាមរយៈយានអវកាស ផ្ទុកមនុស្ស Shen zhou-15

តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្ស នៃប្រទេសចិន បានឱ្យដឹងថា ឆ្លងតាមរយៈការសិក្សា និងសម្រេចចិត្ត របស់អគ្គបញ្ជាការដ្ឋាន នៃភារកិច្ចហោះហើរ ក្នុងដំណាក់កាលកសាង ស្ថានីយអវកាស អវកាសយានិកបីរូប គឺលោកFei Junlong លោកDeng Qingmin និងលោក Zhang Lu នឹងបំពេញ ភារកិច្ចហោះហើរ តាមរយៈយានអវកាសShen zhou-15 ដោយមានលោក Fei Junlong ជាប្រធាន ។
នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ ២០២២ អវកាសយានិកចិនបីរូប នឹងជួបជាមួយអ្នកសារព័ត៌មានចិន និងអន្តរជាតិ នៅមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណបJiuquan ប្រទេសចិន ព្រមនឹងឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន ។

ផ្ទាំងពាណិជ្ជកម្ម

តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្ស នៃប្រទេសចិនបានឱ្យដឹងទៀតថា យានអវកាសShen zhou-15នឹងត្រូវបាញ់បង្ហោះ នៅវេលា២៣និង៨នាទីថ្ងៃទី២៩ខែវិច្ឆិកានេះ ៕

To Top