ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ី និរទេស​កុមារ​អ៊ុយក្រែន ​រាប់ពាន់នាក់ ដែលជាការប្រឹងប្រែង បង្អត់​ប្រជាជន​ដោយ​ចេតនា

គៀវ ៖ កុមារ​អ៊ុយក្រែន​រាប់​ពាន់​នាក់ ​បាន​ទទួល​ការ​ពិនិត្យ​សុខភាព ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​លិច​ នៃ​ប្រទេស ។ យោងតាមវិទ្យាស្ថានសិក្សា អំពីសង្គ្រាម មន្ត្រីរុស្ស៊ីកំពុងធ្វើ “យុទ្ធនាការបង្អត់ប្រជាជន ដោយចេតនា” នៅក្នុងទឹកដី ដែលខ្លួនកាន់កាប់ទាំងនេះ ។

របាយការណ៍ថ្មី ពីថ្ងៃសៅរ៍បង្ហាញថា ក្នុងចំណោមកុមារ ១៥០០០នាក់ដែលបានទទួលការពិនិត្យសុខភាព ទាំងនេះ ៧០ភាគរយ ត្រូវបានគេប្រាប់ថា ពួកគេត្រូវការ “ការថែទាំវេជ្ជសាស្រ្តពិសេស” ហើយចាំបាច់ត្រូវផ្លាស់ប្តូរទីលំនៅទៅ ប្រទេសរុស្ស៊ីដើម្បីព្យាបាល ។

យោងតាមមជ្ឈមណ្ឌល Resistance របស់អ៊ុយក្រែន មន្ត្រីរុស្ស៊ីសង្ឃឹមថា គម្រោង ការនិរទេសដោយបង្ខំទាំងនេះ ទាក់ទាញក្រុមគ្រួសារកុមារ ទៅកាន់ប្រទេស រុស្ស៊ី ដើម្បីយកកូនរបស់ពួកគេត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការព្យាបាលវេជ្ជសាស្រ្ត ។ មជ្ឈមណ្ឌលបានឲ្យដឹងថា ប៉ុន្តែមន្ត្រីរុស្ស៊ីនឹង រារាំងគ្រួសារ មិនឲ្យត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ ដោយបង្ខំពួកគេឱ្យស្នាក់នៅ ក្នុងប្រទេសរុស្ស៊ី។

គិតត្រឹមថ្ងៃសៅរ៍នេះ ល្បឿនទាំងមូល នៃសង្រ្គាមបានថយចុះ ដោយសារលក្ខខណ្ឌដី ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ដី​មាន​ភក់។ សីតុណ្ហភាពនៅទូទាំងប្រទេស អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងសប្តាហ៍នេះ ដែលនឹងធ្វើឱ្យដីមានសភាពរឹងម៉ាំ បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃនៃសីតុណ្ហភាពត្រជាក់ខ្លាំង។

យោងតាម ​​ISW វាមិនច្បាស់ទេថាតើ “ភាគីទាំងពីរកំពុងរៀបចំផែនការ យ៉ាងសកម្ម ឬរៀបចំដើម្បីបន្តប្រតិបត្តិការ វាយលុក ឬប្រឆាំងការវាយលុក ដ៏សំខាន់នៅពេលនោះ ប៉ុន្តែកត្តាឧតុនិយម ដែលបានរារាំងប្រតិបត្តិការបែបនេះ នឹងចាប់ផ្តើមកើនឡើង” ៕

To Top