ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការ យោធាអ៊ុយក្រែនអះអាងថា ក្រុងគៀវ នឹងដណ្តើមយកតំបន់ Crimea មកវិញឆ្នាំក្រោយ

បរទេស៖ អតីតមេបញ្ជាការយោធាអ៊ុយក្រែនម្នាក់ ដែលបានផ្តល់បទសំភាសជាមួយ នឹងក្រុមអ្នកកាសែត The Economist កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា កងកម្លាំងអ៊ុយក្រែន កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការត្រឡប់ទៅយកតំបន់ Crimea មកកាន់កាប់វិញ។

ឧបទ្វីប Crimea ដែលជាតំបន់ធ្លាប់ត្រូវបានស្ថិតនៅក្នុង ការគ្រប់គ្រងដោយរុស្សី អស់រយៈពេលជាច្រើនឆ្នាំ គិតចាប់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ បានក្លាយទៅជាមូលហេតុមួយ ដែលរុស្សីតែងតែបានលើកឡើងថា ជាក្តីបារម្ភដើម្បីបើកប្រតិបត្តិការជាមុន ទៅលើប្រទេសអ៊ុយក្រែន ដូចពេលនេះ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីលោកអតីតមេបញ្ជាការ ដែលត្រូវបានគេស្គាល់ឈ្មោះថា Mikhail Zarodsky រូបនេះមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ចំពោះការអះអាងនេះទេ គ្រាន់តែបានបន្ថែមថាប្រតិបត្តិការ នឹងអាចធ្វើឡើងនៅតាមគ្រប់ច្រកទាំងអស់ ទាំងលើអាកាសទាំងនៅផ្ទាល់ដី និងនៅតាមផ្លូវទឹកផង និងដ្រូនផង៕ ប្រែសម្រួល៖ស៊ុនលី

To Top