ព័ត៌មានអន្តរជាតិ

ចិន បង្កើតវិទ្យាស្ថាន​ សិក្សាស្រាវជ្រាវ​ អំពីស្តង់ដាររថយន្ត ក្នុងន័យជំរុញ ការធ្វើអន្តរជាតូបនីយកម្ម ស្តង់ដាររថយន្តថែមមួយកម្រិតទៀត

ថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីស្តង់ដាររថយន្តរបស់ប្រទេសចិន បានត្រូវបង្កើតឡើងនៅក្រុង ធៀនជីន នេះជាស្ថាប័នសិក្សាស្រាវជ្រាវតែមួយគត់ របស់ប្រទេសចិន ដែលមានឯកទេសសិក្សាស្រាវជ្រាវ អំពីស្តង់ដារនិងការប្រើប្រាស់ រថយន្តនាពេលបច្ចុប្បន្ន ។

អ្នកសារព័ត៌មានទទួលបានដំណឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីស្តង់ដាររថយន្តរបស់ប្រទេសចិន នឹងទទួលបន្ទុកការគ្រប់គ្រងបច្ចេកទេស របស់ស្តង់ដាររដ្ឋនិងស្តង់ដារមុខរបរ លើវិស័យរថយន្ត ព្រមនិងតំណាងឱ្យប្រទេសចិន ចូលរួមកិច្ចសម្របសម្រួល និងតាក់តែងច្បាប់កំណត់ ស្តីពីស្តង់ដាររថយន្តអន្តរជាតិ របស់អង្គការសហប្រជាជាតិ និងស្ថាប័នផ្សេងទៀត ។ នៅពេលអនាគត វិទ្យាស្ថាននេះនឹងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវអំពីស្តង់ដាររបស់បច្ចេកទេសរថយន្តឈានមុខចំនួនជាង១០ គម្រោង ព្រមនិងជំរុញការតាក់តែងស្តង់ដារថ្មី ចំនួនជាង៨០ ។

គម្រោងតាក់តែងស្តង់ដារ រថយន្តអន្តរជាតិដែលចិន សហការជាមួយប្រទេសរីកលូតលាស់ ខាងវិស័យរថយន្ត និងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ”មានចំនួន១៥គម្រោង ។

អ្នកទទួលខុសត្រូវ នៃនិយតករទីផ្សាររបស់ចិន បានថ្លែងថា នៅជំហានក្រោយ ចិននឹងជំរុញការធ្វើអន្តរជាតូបនីយកម្ម ស្តង់ដាររថយន្តថែមមួយកម្រិតទៀត ៕

To Top