ព័ត៌មានអន្តរជាតិ

ប្រទេសចិន ពង្រីកការលើកលែងពន្ធ លើទំនិញមួយចំនួនរបស់អាមេរិក

ប៉េកាំង៖ គណៈកម្មាធិការពន្ធគយនៃ ក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ប្រទេសចិន នឹងបន្តលើកលែងទំនិញមួយចំនួន របស់សហរដ្ឋអាមេរិក ពីពន្ធបន្ថែមរហូតដល់ខែឧសភា ឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍ពីមុន ដែលបានចេញផ្សាយនៅក្នុងខែមេសាឆ្នាំនេះ ទំនិញមួយចំនួនពីសហរដ្ឋអាមេរិក ត្រូវបានដកចេញពីវិធានការ ប្រឆាំងពន្ធប្រឆាំងនឹងវិធានការ US Section 301 រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការពន្យារពេល ការលើកលែងនឹងមាន រយៈពេលរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top