បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងខៀវលើការលក់ ដែលមានសក្តានុពល នៃមីស៊ីលយុទ្ធសាស្ត្រ គ្រាប់បែកហោះ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដល់ប្រទេសហ្វាំងឡង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង Helsinki ដែលកំពុងសម្លឹងមើលការចូលរួម ក្នុងប្លុកយោធាណាតូដែល ដឹកនាំដោយសហរដ្ឋអាមេរិក គឺនឹងត្រូវទទួលបាន មីស៊ីលយុទ្ធសាស្រ្ត 40 AIM 9X Block II និងអាវុធ 48 AGM-154 Joint Stand Off ។
ប្រទេសនៅ Nordic គ្រោងនឹងប្រើប្រាស់អាវុធ ដែលផលិតដោយក្រុមហ៊ុនការពារជាតិ Raytheon សម្រាប់យន្តហោះរបស់ខ្លួន។
DSCA បាននិយាយថា កិច្ចព្រមព្រៀង “នឹងគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ របស់ដៃគូដែលអាចទុកចិត្តបាន ដែលជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប” ៕
ប្រែសម្រួលៈ ណៃ តុលា