ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យ​មានការ រក្សា​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​ស៊ីរី ដោយបញ្ហាសន្ដិសុខ បន្ដមានការប្រែប្រួល

យូអិន ៖ បេសកជន​ចិន បាន​អំពាវនាវ ​ឲ្យ​មាន​កិច្ចប្រឹងប្រែង ដើម្បី​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

មួយ​រយៈ​ពេល​នេះ ស្ថានភាព​សន្តិសុខ​នៅ​ស៊ីរី ​បាន​បន្ត​មាន​ការ​ប្រែប្រួល ។ តួកគី បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងស៊ីរី ហើយបានប្រកាសថា ខ្លួននឹងធ្វើប្រតិបត្តិការយោធាជើងគោក ។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី ក៏បានបន្តផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ទង្វើទាំងអស់នេះបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី ហើយអាចនាំឱ្យមានការកើនឡើង និងការរីករាលដាលនៃជម្លោះស៊ីរី ។

អន្តរាគមន៍​យោធា​បរទេស គឺជា​កត្តា​សំខាន់​មួយ​ដែល​រួម​ចំណែក​ដល់​វិបត្តិ​ដ៏​ស្មុគស្មាញ មិនអាច​អូសទាញ និង​អូសបន្លាយ​ក្នុង​ប្រទេស​ស៊ីរី។ ប្រទេសចិន អំពាវនាវឱ្យតួកគី និងអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារឆ្លងព្រំដែន ជៀសវាងសកម្មភាពណាមួយ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយប្រកាន់ខ្ជាប់ នូវការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ ។ លោកបានបន្ដថា វត្តមានខុសច្បាប់ របស់កងកម្លាំងបរទេស នៅក្នុងប្រទេសស៊ីរី ក៏ត្រូវតែបញ្ចប់ផងដែរ ។

លោក Geng បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពីការផ្តល់ជំនួយ មនុស្សធម៌ឆ្លងព្រំដែន ទៅជាទម្រង់ឆ្លងដែននៅក្នុងប្រទេសស៊ីរី ។ ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន គឺជាការរៀបចំបណ្តោះអាសន្នដែលធ្វើឡើង ក្រោមកាលៈទេសៈពិសេស។ លោក​បាន​បន្ត​ថា ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ទម្រង់​ឆ្លង​កាត់​ត្រូវ​តែ​ពន្លឿន ៕

To Top