“យុគសម័យ គឺជារបស់មនុស្សគ្រប់គ្នា មនុស្សគ្រប់គ្នាសុទ្ធតែជាសាក្សី នៃយុគសម័យថ្មី អ្នកបង្កើតយុគសម័យថ្មី និងអ្នកកសាងយុគសម័យថ្មី ។ ឱ្យតែសាមគ្គីគ្នាយ៉ាងស្មោះ និងរួមគ្នាតស៊ូប្រឹងប្រែង គ្មានកម្លាំងណាមួយអាចរារាំង ជំហានរបស់ប្រជាជនចិន ក្នុងការសម្រេចក្តីសុបិន។” ពលករនិងអ្នកតស៊ូ រាប់មិនអស់បានចងចាំការផ្តាំផ្ញើ របស់លោកអគ្គលេខាធិការស៊ីជីនភីង តស៊ូប្រឹងប្រែងដើម្បីពន្លឿន កសាងប្រទេសខ្លាំង ខាងផលិតកម្ម ប្រទេសខ្លាំងខាងគុណភាព ប្រទេសខ្លាំងខាងអវកាស ប្រទេសខ្លាំងឌីជីថល់ ។
“ចំណងជើងការងារ របស់លោក គឺប្រភេទណា?”
“រដ្ឋបានដាក់ចេញ គោលនយោបាយពិសេស ខ្ញុំបានត្រូវជ្រើសរើស ជាអ្នកបច្ចេកទេសថ្នាក់ពិសេស និងវិស្វករជាន់ខ្ពស់ ។ គោលនយោបាយរបស់បក្ស បានធ្វើឱ្យពលករ ដែលបញ្ចប់ការសិក្សាពីវិទ្យាល័យអាជីពក៏មានផ្លូវ ចេញល្អដែរ។”
“ប្រាក់ខែយ៉ាងម៉េចដែរ?”
“ល្អណាស់ មានថ្នាក់ដូចគ្នា នឹងកម្មាភិបាលជាន់កណ្តាល នៃក្រុមហ៊ុន។ ”
នៅក្នុងការពិភាក្សា នៃគណៈប្រតិភូ តំណាងរាស្ត្រសភា ភូមិភាគក្វាំងស៊ី នៃសមាជកបក្ស កុម្មុយនីស្តចិន លោកស៊ីជីនភីង បានសំណេះសំណាល ជាមួយលោកចឹងមិញជី ដែលមកពីក្រុមសាជីវកម្មរថយន្តក្វាំងស៊ី។ លោកចឹងបានធំធាត់ឡើង ពីកូនសិស្សអ្នកFitterទៅជាជាងពូកែ ខណៈដែលប្រទេសចិន អភិវឌ្ឍទៅជាប្រទេសធំ ខាងផលតិកម្ម និងវិវឌ្ឍទៅកាន់ប្រទេសខ្លាំង ខាងផលតិកម្ម ។
ពីមុន ពួកគេរៀនសូត្រពីអ្នកដទៃ រុះរើគ្រឿនបន្លាស់បរទេស ដើម្បីសិក្សាស្រាវជ្រាវ ,បច្ចុប្បន្ន អ្នកឈាន មុនកាលនោះរុះ រើគ្រឿនបន្លាស់ របស់ពួកគេដើម្បីសិក្សាស្រាវជ្រាវ ។ ពីមុននៅកំពងផែ គឺមនុស្សអូសទាញ ឥឡូវទីណាណាសុទ្ធសឹងជាកុងទើន័រ ដែលបញ្ជាដោយវៃឆ្លាត។ លោកស៊ីជីនភីងក៏បានរំលឹកថា ពីមុនលោកដឹកនាំគណៈប្រតិភូ ទៅសិក្សាការអភិវឌ្ឍ ឧស្សាហកម្មនៅបរទេស ។ រាប់ឆ្នាំកន្លងផុតទៅ ផលិតផលចិនបានលក់ នៅទូទាំងពិភពលោក ។
លោកស៊ីជីនភីងបានមានប្រសាសន៍ថា មិនអាចមើលងាយកម្មករ ឧស្សាហកម្មទេ ត្រូវមើលការរួមចំណែកជាក់ស្តែង! ឱ្យតែមនុស្សដែលរួមចំណែក ក្នុងការកសាងប្រទេសខ្លាំងសង្គម និយមដែលមានលក្ខណៈពិសេសចិន សុទ្ធតែគួរឱ្យគោរព។ យើងត្រូវពិចារណាថាតើត្រូវបណ្តុះបណ្តាលពួកគេ និងពង្រីកតួនាទីរបស់ពួក គេយ៉ាងដូចម្តេច នេះគឺសំខាន់ណាស់ ។
នៅតាមផ្លូវតស៊ូប្រឹងប្រែង ពលករជួរមុខច្រើនរាប់មិនអស់ដូចលោកចឹងមិញជី បានចងចាំការផ្តេផ្តាំ របស់លោកអគ្គលេខាធិការស៊ីជីនភីង ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសមិទ្ធផល កាន់តែច្រើនក្នុងដំណើរដ៏មហិមា នៃការសម្រេចក្តីសុបិនចិន៕