តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្ម យានអវកាសផ្ទុកមនុស្ស នៃប្រទេសចិន បានឱ្យដឹងថា នៅវេលាម៉ោង ២៣ និង ០៨ នាទី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន LongMarch-២ F ១៥ ដែលដឹកជញ្ជូន យានអវកាស ផ្ទុកមនុស្ស Shenzhou-១៥ បានត្រូវបាញ់បង្ហោះ ទៅកាន់លំហអវកាស នៅមជ្ឈ មណ្ឌលបង្ហោះផ្កាយរណប Jiuquan ។ យានអវកាសផ្ទុកមនុស្ស Shenzhou-១៥ និងរ៉ុក្កែតបានបំបែក ចេញពីគ្នា ដោយជោគជ័យ ហើយយានអវកាស បានចូលក្នុងគន្លងតារាវិថី ដោយចំគោលដៅតាមការគ្រោងទុក ក្រុមអវកាសយានិក មានសភាពល្អប្រសើរ ការបាញ់បង្ហោះលើកនេះ ទទួលបានជោគជ័យ ដោយគាប់ប្រសើរ ។
យោងតាមការផ្សាយ ដំណឹងថ្មីបំផុតបានឱ្យដឹងថា បន្ទាប់ពីយានអវកាស ផ្ទុកមនុស្សសម្រេច បាននូវការតភ្ជាប់ ដោយម្ចាស់ការ និងល្បឿនលឿន ជាមួយបន្ទប់ស្នូល នៃស្ថានីយអវកាស ក្រុមអវកាសយានិក នៃយានអវកាស Shenzhou-១៥ បានចេញពីបន្ទប់វិល ត្រឡប់មកផែនដីវិញ នៃយានអវកាសចូលទៅក្នុងបន្ទប់យានអវកាស ដែលស្ថិតនៅលើគន្លងតារាវិថី ។ បន្ទាប់ពីត្រៀមលក្ខណៈគ្រប់ផ្នែក រួចរាល់ហើយ នៅវេលាម៉ោង ០៧ និង ៣៣ នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកទាំងពីរបានជួបគ្នានៅលំហអវកាស ដោយជោគជ័យ ។
បន្ទាប់មក ក្រុមអវកាសយានិក ទាំងពីរនេះនឹងធ្វើការផ្លាស់វេន ក្នុងគន្លងតារាវិថីជាលើកដំបូង ៕