ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ជំរុញឱ្យមានការកាត់ បន្ថយភាពតានតឹង ជាបន្ទាន់ នៅភាគខាងជើងស៊ីរី

យូអិន ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Geir Pederson បានអំពាវនាវឱ្យទីក្រុងអង់ការ៉ា ក្រុមប្រឆាំងប្រដាប់អាវុធ និងកងកម្លាំងឃឺដគាំទ្រ ដោយសហរដ្ឋអាមេរិក ឱ្យរំសាយនូវភាពតានតឹង ក្នុងតំបន់ជាបន្ទាន់ ខណៈដែលយោធារបស់ប្រទេសតួកគី រៀបចំសម្រាប់ការលុកលុយ នៅភាគខាងជើងនៃប្រទេសស៊ីរី ។

លោក Pederson បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ខ្ញុំមកទីនេះដោយផ្ទាល់នៅថ្ងៃនេះ ដើម្បីប្រាប់អ្នកថា សក្ដានុពលកើនឡើងពិត ជាកំពុងកើតឡើង ហើយនេះ គឺជាការព្រួយបារម្ភ និងគ្រោះថ្នាក់”។

លោក​បាន​ព្រមាន​សមាជិក​ក្រុមប្រឹក្សា​ថា ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ដោយ “តួឯក​តែ​មួយ” អាច​មាន​ឥទ្ធិពល​ដូមីណូ​នៅ​ទូទាំង “រោងកុន​ទាំងអស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អស់រយៈពេលជាច្រើនខែ លោកបានបន្តទៀតថា មានការកើនឡើងយឺតៗនៃការវាយប្រហារគ្នាទៅវិញទៅមកនៅភាគខាងជើងប្រទេសស៊ីរី រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរីនៅម្ខាង និងតួកគី និងក្រុមប្រឆាំងប្រដាប់អាវុធនៅម្ខាងទៀត ជាមួយនឹងអំពើហិង្សាបានហក់ចូលទៅក្នុងទឹកដីតួកគី។

បេសកជនអង្គការ សហប្រជាជាតិ ប្រចាំប្រទេសស៊ីរី បានសង្កត់ធ្ងន់ថា ការកើនឡើងនាពេលបច្ចុប្បន្ននេះបន្ទាប់ពីរយៈពេល ៣ឆ្នាំ នៃភាពស្ងប់ស្ងាត់ ដែលទាក់ទងគ្នាបានសន្យាថា នឹងធ្វើឱ្យស្ថានការណ៍មានអស្ថិរភាពបន្ថែមទៀតនៅក្នុង និងក្រៅប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top