បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក ចាង ស៊ីមីង អតីតប្រធានាធិបតីរបស់ប្រទេសចិន ដែលបានត្រួតពិនិត្យ ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ ២០០១ បានទទួលមរណភាព នៅថ្ងៃពុធ នៅទីក្រុងសៀងហៃ នៅអាយុ៩៦ឆ្នាំ។
យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អវត្តមានរបស់លោក ចាង ពីសមាជបក្សកុម្មុយនិស្តលើកទី ២០ ក្នុងខែតុលា ក៏ដូចជាការប្រារព្ធខួបមួយរយឆ្នាំ របស់បក្សកាលពីឆ្នាំមុន ត្រូវបានអានថាជាសញ្ញាច្បាស់លាស់ នៃសុខភាពរបស់លោក។
លោក ចាង ស៊ីមីង ត្រូវបានគេឃើញចុងក្រោយជាសាធារណៈនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩ ដោយចូលកាន់តំណែង ក្នុងចំណោមពួកព្រឹទ្ធាចារ្យគណបក្សដែលត្រូវបានអញ្ជើ ញឱ្យចូលរួម ក្នុងការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន និងក្បួនដង្ហែយោធាដើម្បីប្រារព្ធពិធីនេះ។
លោក ចាង ដែលបានបម្រើការជាអគ្គលេខាបក្សពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០២ គឺជាមេដឹកនាំកំពូលដំបូងគេដែលមិនបានប្រយុទ្ធ នៅក្នុងបដិវត្តកុម្មុយនិស្ត របស់ ម៉ៅ សេទុង ដែលបានឈានទៅដល់ ការបង្កើតសាធារណរដ្ឋប្រជាមានិត បន្ទាប់ពីជ័យជម្នះសង្គ្រាមស៊ីវិល ក្នុងឆ្នាំ១៩៤៩ ។
លោក ចាង ស៊ីមិង គឺជាប្រធានគណបក្សនៅសៀងហៃ នៅពេលដែលលោកត្រូវបានផ្តល់ការងារកំពូលនៅក្នុងខែមិថុនា ឆ្នាំ ១៩៨៩ ដោយទីក្រុងប៉េកាំង ស្ថិតក្នុងស្ថានភាពវិបត្តិ បន្ទាប់ពីមេដឹកនាំកំពូល តេង ស៊ាវពីង បានបញ្ជាឱ្យមានការបង្រ្កាបយ៉ាងបង្ហូរឈាម លើបាតុករនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមេន និងការបោសសំអាតយ៉ាងទូលំទូលាយ នៅក្នុងរដ្ឋាភិបាល និង រដ្ឋកំណត់គោលដៅអ្នកអាណិតអាសូ រនៃចលនាបរាជ័យ៕
ប្រែសម្រួលៈ ណៃ តុលា