ព័ត៌មានអន្តរជាតិ

អឺរ៉ុបស្នើឲ្យមានការ បង្កកមូលនិធិ ១៣ ពាន់លានអឺរ៉ូ សម្រាប់ហុងគ្រី

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានគណកម្មការសភាអឺរ៉ុប បានធ្វើការអំពាវនាវ ឲ្យមានការបង្កកមូលនិធី ដែលមានតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យប្រទេស ហុងគ្រីក្នុងករណី ដែលរដ្ឋាភិបាល របស់លោក Viktor Orban នឹងបរាជ័យក្នុងការផ្លាស់ប្តូរការកែទំរង់។

នៅក្នុងតួលេខសរុប ដែលធ្លាប់បានប្រកាសកន្លងមកអឺរ៉ុប មានបំណងក្នុងការផ្តល់មូលនិធី ប្រមាណជា១៣,៣ពាន់លានអឺរ៉ូ ឬប្រមាណជា១១,៥ពាន់លានផោន ជាថវិការបស់អឺរ៉ុប ដើម្បីជួយដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ហុងគ្រី ។

គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំ មកហើយដែលរដ្ឋាភិបាលហុងគ្រី ត្រូវបានរងការចោទប្រកាន់ថា បានដើរធ្លាក់ចេញពីប្រជាធិបតេយ្យទាំង ដែលប្រទេសនេះ កំពុងត្រូវការលុយយ៉ាងខ្លាំង ដើម្បីស្តារសេដ្ឋកិច្ចនិង ដោះស្រាយបញ្ហា ចំពោះមុខជាច្រើនទៀត។

ប្រធានគណកម្មការទទួល បន្ទុកកិច្ចការងារគ្រប់គ្រងថវិកា Johannes Hahn បានថ្លែងថា ហុងគ្រីមិនជោគជ័យ ក្នុងការអនុវត្តតាមគោលការណ៍ ទោះបីជាក្នុងទិសដៅត្រឹមត្រូវក្តី ប៉ុន្តែភាពទន់ខ្សោយ ដ៏សំខាន់ៗនៅតែមាន នៅឡើយពោលគឺមានសិ្ថតនៅចំណុចឆ្ងាយ ពីលក្ខខណ្ឌដែលអឺរ៉ុបចង់បាន៕

ប្រែសម្រួល៖ស៊ុនលី

To Top