ព័ត៌មានអន្តរជាតិ

មេដឹកនាំម្នាក់ទៀត របស់ក្រុមភេរវករ រដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ នៅក្នុងសមរភូមិ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) បានបាត់បង់មេដឹកនាំម្នាក់ទៀត។ មេដឹកនាំនោះ គឺលោក Abu al-Hasan al-Hashimi al-Qurashi បានស្លាប់ នៅក្នុងសមរភូមិ, អង្គការនេះបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានរាយការណ៍ ដោយ Reuters AFP និងទីភ្នាក់ងារក្នុងតំបន់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រុម IS លោក al-Hasan បានសម្លាប់ “សត្រូវ” ជាច្រើន មុនពេលស្លាប់ ” នៅសមរភូមិ” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីពេលវេលា ឬទីកន្លែង នៃឧប្បត្តិហេតុនោះទេ ហើយក៏មិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យបាននោះដែរ ។

មេដឹកនាំថ្មីរបស់ IS ត្រូវបានគេដាក់ឈ្មោះថា Abu Hussein al-Hussaini al-Qurashi ។

លោក Al-Hasan គឺជា “កាលីហ្វ” ស្ទីលខ្លួនឯងទីបី នៃក្រុម IS ។ គាត់បានចូលកាន់តំណែង នៅដើមឆ្នាំនេះ បន្ទាប់ពីអ្នកស្នងតំណែងមុនគឺ Abu Ibrahim al-Hashimi al-Qurashi ត្រូវបានសម្លាប់ក្នុងអំឡុង ពេលការវាយឆ្មក់របស់កងកម្លាំងពិសេស របស់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី ដែលស្ថិតក្រោមការគ្រប់គ្រង របស់ពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាលភេរវករ ដែលត្រូវបានចោទប្រកាន់ថា គាំទ្រដោយ តួកគី ឬរដ្ឋាភិបាលលោកខាងលិច ។

កាលពីខែកញ្ញា អាជ្ញាធរតួកគីបានប្រកាស ពីការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ IS ឈ្មោះ Abu Zeyd ដែលត្រូវបានគេនិយាយថា ជាអ្នកស្នងតំណែងរបស់ Abu Ibrahim ៕

To Top