ព័ត៌មានអន្តរជាតិ

រុស្ស៊ី នាំចេញជីជាលើកដំបូង ទៅកាន់ម៉ាឡាវី ក្រោយជាប់គាំងជាច្រើនខែ

យូអិន ៖ នៅអ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ស្វាគមន៍ការដឹកជញ្ជូនជី ដែលផលិតដោយរុស្ស៊ីជាលើកដំបូង ដែលជាប់គាំងពីមុន នៅក្នុងកំពង់ផែ និងឃ្លាំងរបស់អឺរ៉ុប ។

លោក Stephane Dujarric អ្នកនាំពាក្យ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឆងថា ការដឹកជញ្ជូនជីដំបូងចំនួន ២ម៉ឺនតោន បានចាកចេញពីប្រទេសហូឡង់ តាមកប៉ាល់ ដែលជួលដោយកម្មវិធីស្បៀង អាហារពិភពលោក ឈ្មោះ MV Greenwich កាលពីថ្ងៃអង្គារ ឆ្ពោះទៅប្រទេសម៉ាឡាវី តាមរយៈប្រទេសម៉ូសំប៊ិក ។

លោក Dujarric បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងក្លាយជាការនាំចេញជី ជាបន្តបន្ទាប់ជាលើកដំបូង ទៅកាន់ប្រទេសមួយចំនួនទៀត នៅលើទ្វីបអាហ្រ្វិក ក្នុងប៉ុន្មានខែខាងមុខនេះ។

រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃអង្គារបានអនុម័ត បញ្ជីទំនិញប្រើប្រាស់ពីរ ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ “ប្រទេសដែលមិនរាក់ទាក់” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

បញ្ជីនេះមានធាតុច្រើនជាង ១៥០ រួមទាំងគ្រាប់រ៉ុក្កែតដឹកជញ្ជូន Mi-2, Mi-8, Mi-17, ឧទ្ធម្ភាគចក្រ Mi-26, អាវុធកាំភ្លើងវែង, គ្រឿងផ្ទុះ, យន្តហោះដ្រូន, ឡានដឹកទំនិញ, រថពាសដែកឆ្លងប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top