ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ប៊ីល គ្លីនតុន តេស្តឃើញវិជ្ជមានកូវីដ-១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នំា២០២២ថា លោក ប៊ីល គ្លីនតុន អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។

លោក គ្លីនតុន វ័យ៧៦ឆ្នាំ បានបង្ហោះសារនៅបណ្តាញសង្គម Twitter ថា គាត់កំពុងមាន “រោគសញ្ញាស្រាល”  ប៉ុន្តែកំពុងដំណើរការបានល្អ ខណៈដែលគាត់រវល់កិច្ចការនៅផ្ទះ ។

លោកបានទទួលបានការចាក់ថ្នាំបង្ការ និងដូសជំរុញរួចហើយ ដោយគាត់បានជំរុញឱ្យ “អ្នកគ្រប់គ្នាធ្វើដូចគ្នា ជាពិសេសនៅពេលដែលយើងផ្លាស់ចូលទៅខែរដូវរងា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top