ព័ត៌មានអន្តរជាតិ

ក្រសួងការ បរទេសចិន ៖ ភាគីចិន នឹងបន្តប្រកាន់ ខ្ជាប់នូវការបង្ការ និង គ្រប់គ្រង ដោយវិទ្យាសាស្ត្រ និងចំកោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ច និងសង្គមបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ និងស្ថិរភាព

ថ្ងៃទី១ខែធ្នូ លោកZhaoLijianអ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ កាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ នូវការបង្ការ និងគ្រប់គ្រង ដោយវិទ្យាសាស្ត្រ និងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ច និងសង្គមបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការ និងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិក បានថ្លែងថា គោលនយោបាយបង្ការ និងគ្រប់គ្រងការរាលដាល នៃជំងឺរាតត្បាត របស់ប្រទេសចិន បាន ជះឥទ្ធិពលអវិជ្ជមាន ដល់អនាគតសេដ្ឋកិច្ចពិភពលោក ។ នៅពេលឆ្លើយតប នឹងពាក្យសំដីពាក់ព័ន្ធ របស់លោកស្រីYellen លោកZhaoLijian បានឆ្លើយតបដូចពោលខាងលើ ។

លោកZhaoLijian បានចង្អុលបង្ហាញថា ពាក្យសំដីពាក់ព័ន្ធរបស់មន្ត្រីអាមេរិក គ្មានមូលហេតុនិងភស្តុតាងការពិតទាល់តែសោះ ។ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងមក ប្រទេសចិន បានសម្របសម្រួលដោយវិទ្យាសាស្រ្ត នូវការបង្ការនិងគ្រប់គ្រង ការរាតត្បាត នៃជំងឺឆ្លង និងការអភិវឌ្ឍ នៃសេដ្ឋកិច្ចនិងសង្គម ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាស្ថិរភាពនិងភាពរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ក៏ដូចជាជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោកផងដែរ ៕

To Top