ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញយន្តហោះ ទម្លាក់គ្រាប់បែកបំបាំង កាយយុទ្ធសាស្ត្រថ្មី B-21 Raider តម្លៃជាងកន្លះពាន់លានដុល្លារ

បរទេស ៖ ជាលើកដំបូង ក្នុងរយៈពេលជាង ៣០ឆ្នាំ កងទ័ពអាកាស អាមេរិក បានបង្ហាញយន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយយុទ្ធសាស្ត្រថ្មីមួយ កាលពីថ្ងៃសុក្រ ។ ជាមួយនឹងតម្លៃប៉ាន់ ស្មានជាងកន្លះ ពាន់លានដុល្លារ B-21 Raider មិនទាន់អាចធ្វើការហោះហើរបាននៅឡើយទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក Northrop Grumman ដែលមានសមត្ថភាព ផ្ទុកទាំងអាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងពិធីមួយនៅ Air Force Plant 42 ក្នុងទីក្រុង Palmdale រដ្ឋកាលីហ្វ័រញ៉ា ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួម ដោយមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ រួមទាំងរដ្ឋមន្ត្រី ការពារជាតិ Lloyd Austin ផងដែរ។

លោក Austin បានសាទរ ចំពោះយន្តហោះ B-21 Raider ថាជា “តំណាង នៃការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសាធារណរដ្ឋ ដែលយើងទាំងអស់គ្នា ស្រលាញ់” ដោយបន្ថែមថា “នេះគឺជាការកំញើញ ឬបន្លាចរបស់អាមេរិក”។

នៅពេលដែលកិច្ចសន្យាសម្រាប់ Raider ត្រូវបានប្រកាសជាលើកដំបូង នៅក្នុងឆ្នាំ ២០១៥ បន្ទាប់មក លេខាធិការ នៃកងទ័ពអាកាស Deborah Lee James បានអះអាងថា សហរដ្ឋអាមេរិកត្រូវការយន្តហោះ ទម្លាក់គ្រាប់បែកថ្មី “ដែលនឹងអនុញ្ញាត ឱ្យយើងទទួល យកការគំរាមកំហែង ដ៏ស្មុគស្មាញជាច្រើនទៀត ដូចជាការគំរាមកំហែងដែលយើងខ្លាចយើង ថ្ងៃណាមួយនឹងប្រឈម មុខនឹងចិន រុស្សី៕

To Top