បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់តម្លៃកំណត់ដោយសម្ព័ន្ធមិត្តលោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី ដោយហៅការកំណត់នេះថា “ខ្សោយ” ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្រិតដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រ គឺមានគោលបំណងបញ្ឈប់បណ្តាប្រទេសនានាដែលបង់ប្រាក់ច្រើនជាង ៦០ដុល្លារ សម្រាប់មួយធុងប្រេងឆៅរបស់រុស្សីតាមសមុទ្រ។

រុស្ស៊ីនិយាយថា ខ្លួននឹងមិនទទួលយកការកំណត់តម្លៃសម្រាប់ការនាំចេញប្រេងរបស់ខ្លួនឡើយ។
វិធានការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ បង្កើនសម្ពាធលោកខាងលិចលើរុស្ស៊ី ជុំវិញការឈ្លានពាន។ ប៉ុន្តែលោក Zelensky បានហៅតម្លៃនេះថាជាជំហរទន់ខ្សោយ ហើយមិនធ្ងន់ធ្ងរគ្រប់គ្រាន់ក្នុងការបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
