បរទេស៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់សេតវិមាន លោកស្រី Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីកំណត់ប្រទេសកូរ៉េខាងជើងពីការជំរុញកម្មវិធីអាវុធរបស់ខ្លួនបន្ថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដាក់ទណ្ឌកម្មឯកតោភាគីលើមន្ត្រី និងអង្គភាពនានារបស់កូរ៉េខាងជើង ចំពោះការគាំទ្រកម្មវិធីអភិវឌ្ឍន៍អាវុធខុសច្បាប់របស់កូរ៉េខាងជើង។
លោកស្រី Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយសំដៅទៅកូរ៉េខាងត្បូងដោយឈ្មោះផ្លូវការរបស់ខ្លួនថា សាធារណរដ្ឋកូរ៉េថា “សកម្មភាពស៊ីសង្វាក់គ្នានេះបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង” ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសមាជិកជាន់ខ្ពស់បីរូបនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍។ ទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មលើបុគ្គលកូរ៉េខាងជើងចំនួនប្រាំបីរូប និងអង្គភាពចំនួនប្រាំពីរ ខណៈដែលទីក្រុងតូក្យូបានធ្វើតាមដោយដាក់ទណ្ឌកម្មលើស្ថាប័នកូរ៉េខាងជើងចំនួនបី និងបុគ្គលម្នាក់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា