ព័ត៌មានអន្តរជាតិ

ប្រតិភូជាន់ខ្ពស់អាមេរិក៖ លោក ពូទីន មិនស្មោះត្រង់ចំពោះកិច្ចចចារ​ ស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅពេលនេះទេ ។ មន្ត្រីការទូតកំពូលអាមេរិកម្នាក់ បានថ្លែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង គៀវ ។

អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ របស់សហរដ្ឋអាមេរិក លោកស្រី Victoria Nuland បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រនៅគ្រាដែលរុស្ស៊ី កំពុងព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសនេះ ។

លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានថា “ការទូតគឺច្បាស់ជាគោលបំណងរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកត្រូវតែមានដៃគូដែលមានឆន្ទៈ” ។

“ហើយវាច្បាស់ណាស់ ថាតើ វាជាការវាយប្រហារដោយថាមពល ថាតើ វាជាវោហាសាស្ត្រចេញពីវិមានក្រឹមឡាំង និងអាកប្បកិរិយាទូទៅក៏ដោយ ថា លោក ពូទីន មិនស្មោះត្រង់ ឬត្រៀមខ្លួនសម្រាប់រឿងនោះ” ។

គួររំលឹកថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួនដើម្បីនិយាយទៅកាន់លោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៊ី ចាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាម ។ ប៉ុន្តែគំនិតនេះបានបាត់ភ្លាមៗនៅគ្រាដែលវិមានក្រឹមឡាំងបាននិយាយថា លោកខាងលិចត្រូវតែទទួលស្គាល់ ការប្រកាសបញ្ចូលរបស់ទីក្រុងម៉ូស្គូ នៃតំបន់អ៊ុយក្រែនចំនួន៤ ។

លោកស្រី Nuland បានថ្លែងថា ប្រតិកម្មនេះពីប្រទេសរុស្ស៊ី បានបង្ហាញពី “អ្វីដែលមិនបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរទេ” ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top