បរទេស៖ ប្រធានទីភ្នាក់ងារ អាតូមិកអន្តរជាតិ IAEA លោក Rafael Grossi កាលពីថ្ងៃម្សិលមិញ បានធ្វើការលើកឡើងថា កិច្ចព្រមព្រៀងទាំងឡាយណា ដែលអាចការពារដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye បានគឺទាមទារចាំបាច់ឲ្យ មានការដកអាវុធរបស់រុស្សី ទាំងអស់ចេញពីទីតាំងនេះជាមុនសិន។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ IAEA រូបនេះធ្វើឡើងនៅក្នុងពេលដែល ទាំងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែន កំពុងតែបន្តធ្វើការចោទប្រកាន់ ដាក់គ្នាយ៉ាងខ្លាំងថាបានយកទីតាំង ធ្វើជាខែលក្នុងការប្រយុទ្ធគ្នាទៅវិញទៅមក។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់អ៊ីតាលី La Repubblica កាលពីចុងសប្តាហ៍កន្លងមកនេះលោក Grossi បានថ្លែងទៀតដែរថាកិច្ចព្រមព្រៀង ដើម្បីបង្កើតឲ្យបាននូវតំបន់គ្មានជម្លោះឬ Safe Zone នៅជុំវិញទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporozhye ទំនងជានឹងអាចសម្រេចបាន ជោគជ័យនៅត្រឹមដំណាច់ឆ្នាំនេះ។
សម្រាប់ភាគីខាងអ៊ុយក្រែន បានបង្ហាញនូវការតាំងចិត្តរួចរាល់ហើយ ក្នុងការដកទ័ពនិងអាវុធចេញពីទីតាំង នេះបើយោងតាមការបញ្ជាក់ របស់លោក Grossi ហើយបន្តថាការដកថយបែបនេះ នឹងក្លាយទៅជាផ្នែកមួយដ៏
សំខាន់ដើម្បីសម្រេចឲ្យ បាននូវកិច្ចព្រមព្រៀងរវាងគ្នា ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
